បរទេស៖ ដំណឹងនៃការចាកចេញរបស់គ្រូបង្វឹក Arsene Wenger ពីក្រុមកាំភ្លើងធំ Arsenal បានធើ្វឲ្យពិភពបាល់ទាត់ ក៏ដូចជាមនុស្សល្បីៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ក្នុងនោះផងដែរ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho ដែលជាគូសត្រូវដ៏ធំរបស់លោក Wenger ក៏មានការភ្ញាក់ផ្អើល ទៅនឹងដំណឹងនៃការចុះចេញពីតំណែងរបស់លោកផងដែរ។

ធ្លាប់តែប្រកែក តឹងសរសៃកដាក់គ្នា ប៉ុន្ដែនាពេលដែលដឹងដំណឹងមួយនេះ លោក Mourinho បានសម្ដែងនូវការសោកស្ដាយ និងធើ្វការគោរពទៅដល់គ្រូបង្វឹកសញ្ជាតិបារាំងមួយនេះ និងថែមទាំងនិយាយនូវពាក្យទាំងនេះ ដែលពោរពេញទៅដោយអត្ថន័យដ៏ល្អ។ 

Wenger និង Mourinho

ក្នុងសន្និសីទសារព័ត៌មានមុនជំនួបទល់នឹងក្រុម Tottenham Hotspur ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ FA Cup គ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ និយាយថា៖ «ជាការពិត, អ្នកមិនដឹងថាពួកយើងទាំងពីរ មានការគោរពគ្នាទៅវិញទៅមកនោះទេ ទោះពេលខ្លះយើងមិនមើលមុខគ្នាក៏ដោយ។ ខ្ញុំតែងតែជូនពរដល់អ្នកដែលធ្លាប់ប្រជែងជាមួយខ្ញុំ។ ខ្ញុំសង្ឃឹមថា រូបគាត់ (Wenger) នឹងមិនចូលនិវត្ដន៍ពីបាល់ទាត់នោះឡើយ»៕ 

Mourinho
Wenger និង Mourinho
Wenger និង Mourinho
Wenger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]