អង់គ្លេស៖ លោក Jurgen Klopp ជឿជាក់ថា ក្រុម Liverpool នឹងអាចក្លាយជាម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Premier League នៅរដូវកាលក្រោយ។

គ្រូបង្វឹកវ័យ ៥០ឆ្នាំរូបនេះបានប្រាប់អ្នកសារព័ត៌មានក្នុងបទសម្ភាសមួយថា លោកមិនខ្លាចនឹងការប្រកួតប្រជែងទេ ទោះបីក្រុមរបស់លោកមិនសូវមានលុយទិញកីឡាករល្បីៗក៏ដោយ។

អតីតគ្រូបង្វឹករបស់ក្រុម Dortmund រូបនេះបានបន្តថា ក្រុម Manchester City បានបង្ហាញទម្រង់លេងល្អខ្លាំងនៅក្នុងរដូវកាលនេះ ហើយពួកគេសាកសមនឹងជាជើងឯកនៃក្របខ័ណ្ឌ Premier League ពិតប្រាកដមែន។

យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបាននិយាយថា ទោះបីជា Manchester City ខ្លាំងយ៉ាងណា ក៏ពួកគេនៅតែចាញ់ប្រៀបក្រុម Liverpool ហើយលោកគិតថា រដូវកាលក្រោយគឺដល់វេនក្រុមហង្សក្រហមម្តង ក្នុងការធ្វើព្យុះធ្វើភ្លៀងនៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេសមួយនេះ។

ការប្រកួតរវាង Man City និង Liverpool

លោក Klopp ក៏បានរិះគន់ក្លិបនៅអង់គ្លេសមួយចំនួនដែរ ដោយសារពួកគេបានចំណាយលុយច្រើនលើសលប់លើកីឡាករល្បីៗ ធ្វើឲ្យក្លិបដែលមិនសូវមានសេដ្ឋកិច្ចល្អដូចជា Liverpool បានធ្លាក់ឆ្ងាយពីការប្រកួតប្រជែង។

លោក Jurgen Klopp

គួរឲ្យដឹងថា តាំងពីចូលមកកាន់ដំណែងក្នុងក្លិប Liverpool មក គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានចំណាយជាង ៣១០លានដុល្លារ ទៅលើការទិញកីឡាករផងដែរ ដោយក្នុងរដូវកាលនេះ លោកបានចំណាយជាង ១៩៩លានដុល្លារទៅលើកីឡាករត្រឹមតែ៣រូបប៉ុណ្ណោះ៕

កីឡាករចំណូលថ្មីរបស់ក្រុម Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]