ខេត្តព្រះសីហនុ៖ ក្រុមហ៊ុន ទ្រីផេដ អ៊ីស៊ូហ៊្សុសេល ខូអិលធីឌី ប្រចាំប្រទេសកម្ពុជា ដែលជាអ្នកចែកចាយរថយន្ត Pickup និង រថយន្ត SUV រួមសហការជាមួយក្រុមហ៊ុន ខេ (ខេមបូឌា) ខូអិលធីឌី បានប្រារព្ធធ្វើកម្មវិធី “Fresh Free Fun 2018” ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ចាប់ពីថ្ងៃទី 12 ដល់ ថ្ងៃទី 13 ខែ មេសា ឆ្នាំ 2018 កន្លងទៅនេះ។ ការរៀបចំកម្មវិធីនេះ ក្នុងគោលបំណងចូលរួមផ្សព្វផ្សាយការបើកបរប្រកបដោយសុវត្ថិភាព និងផ្តល់ការសប្បាយរីករាយដល់បងប្អូនអ្នកបើកបរលើដងផ្លូវឆ្ពោះទៅខេត្តព្រះសីហនុ ដែលនឹងឆ្លងកាត់កន្លែងឈប់សម្រាកបរិវេណអាស្រមលោកយាយម៉ៅផ្លូវជាតិលេខ 4។ បរិយាកាសនៅស្តង់អ៊ីស៊ូហ្ស៊ុក្នុងអំឡុងពេល 2 ថ្ងៃនេះមានភាពអ៊ូអរជាមួយនឹងសាធារណជនជាច្រើនដែលឈប់សម្រាកយកកម្លាំងពីការបើកបរផ្លូវឆ្ងាយ ដោយការទទួលទានភេសជ្ជៈផ្សេងៗដើម្បីធ្វើឱ្យមានភាពស្រស់ស្រាយ និងរីករាយជាមួយការលេងហ្គេមកម្សាន្តនានាដែលក្រុមហ៊ុអ៊ីស៊ូហ្ស៊ុបានរៀបចំជាពិសេស។

*តាមដានព័ត៌មានផ្សេងៗពីអ៊ីស៊ូហ្ស៊ុ សូមចុចលើវេបសាយ http://www.isuzucambodia-tis.com ឬ ទំនាក់ទំនងក្រុមហ៊ុន ខេ (ខេមបូឌា) តាមទូរស័ព្ទលេខ 023 950 084៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]