ភ្នំពេញ៖ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៨ ក្រុមហ៊ុន OPPO នៅប្រទេសកម្ពុជាបានធ្វើការសម្ពោធនូវផលិតផលថ្មី គឺ OPPO F7 នៅសណ្ឋាគារសុខាភ្នំពេញ ហើយក៏មានការផ្សាយបន្តផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍រស្មីហង្សមាស និងផេកផ្លូវការរបស់ក្រុមហ៊ុន OPPOផងដែរ ។ 

យើងសង្កេតឃើញថាមកទល់ពេលនេះក្រុមហ៊ុនOPPO គឺមានតារាតំណាងបីនាក់ក្នុងការផ្សព្វផ្សាយឲ្យផលិតផលរបស់ខ្លួន រួមមានដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា និង លោក STEP ដែលសុទ្ធសឹងតែជាតារាកំពុងទទួលបានប្រជាប្រិយភាពខ្លាំងនាពេលបច្ចុប្បន្ន។ ក្រុមហ៊ុន OPPO ក៏បានបញ្ជាក់ឲ្យដឹងថា ទូរស័ព្ទដែលខ្លួនដាក់សម្ពោធនេះ ជាម៉ូដែលមួយដែលមានការវិវឌ្ឍមួយកម្រិតទៀតទៅលើការថតរូបSelfie ហើយម៉ូដែលនេះនឹងធ្វើឲ្យអ្នកប្រើប្រាស់ទាំងអស់កាន់តែរីករាយ និងពេញចិត្តចំពោះការថតរូបSelfie ដោយបច្ចេកវិទ្យា AI ដែលមាននៅលើ OPPO F7 នេះ ។

លោក STEP ជាមួយ OPPO F7

យើងបានដឹងហើយថាកាលពីចុងឆ្នាំ2017 OPPOបានបញ្ចេញនូវម៉ូដែល F5 ជាម៉ូដែលដំបូងគេដែលបានបំពាក់កាមេរ៉ា20MPរួមជាមួយបច្ចេកវិទ្យាAI ដែលបានធ្វើឲ្យអតិថិជនជាច្រើនមានការពេញចិត្ត និងគាំទ្រជាខ្លាំង។ មិនបញ្ឈប់ការខិតខំប្រឹងប្រែងប៉ុណ្ណឹងទេ ពេលនេះOPPO បាននាំមកនូវម៉ូដែលOPPO F7 ដែលបានបំពាក់មកជាមួយកាមេរ៉ាមុខរហូតដល់ទៅ 25MP ដែលមានកាមេរ៉ាមុខទំហំធំដំបូងគេបង្អស់នាពេលបច្ចុប្បន្ន ហើយបានភ្ជាប់ជាមួយបច្ចេកវិទ្យាAI Beauty 2.0។ ពិសេសជាងនេះទៅទៀត វាបានប្រើប្រាស់នូវSensor HDR 576 របស់Sony ដែលវាអាចធ្វើការបានយ៉ាងល្អក្នុងការផ្តិតយករូបភាពដ៏ស្រស់ស្អាតទោះស្ថិតក្នុងស្ថានភាពរូបភាពនៅឆ្ងាយឬកុងពន្លឺក៏ដោយ។

កញ្ញា រ៉េត ស៊ូហ្សាណា ជាមួយ OPPO F7

យ៉ាងណាមិញ ចំពោះបច្ចេកវិទ្យាAI Beauty 2.0 របស់ F7 វាអាចចាប់យកចំនុចសម្គាល់សំខាន់ៗនៅលើផ្ទៃមុខរបស់មនុស្សរហូតដល់ទៅ296ចំនុច វាថែមទាំងអាចសម្គាល់នូវភេទ អាយុ សម្បុរស្បែក ប្រភេទស្បែកដែលអាចធ្វើឲ្យការថតរូបរបស់អ្នកកាន់តែស្រស់ស្អាត និងមានលក្ខណៈធម្មជាតិ។ មួយវិញទៀតនោះគឺមុខងារ AI Learning ដែលវាវៃឆ្លាតក្នុងការចងចាំនូវអ្វីដែលយើងបានកំណត់ទៅលើរូបភាពដែលអ្នកចង់បាន នៅពេលដែលយើងថតរូបលើកក្រោយ វានឹងធ្វើការកំណត់ទៅលើរូបថតរបស់យើងដោយស្វ័យប្រវត្តិដោយយើងមិនចាំបាច់ធ្វើការកំណត់ម្តងទៀតឡើយ។ 

កញ្ញា រ៉េត ស៊ូហ្សាណា និង លោក STEP ជាមួយ OPPO F7

ដោយឡែកកាមេរ៉ាមុខរបស់OPPO F7 ក៏មានមុខងាVivid Mode ដែលជាមុខងារជួយឲ្យការថតរូបកាន់តែស្រស់ស្អាត បន្ថែមពណ៌ទៅលើBackgroundឲ្យកាន់តែស្រស់ស្អាតនិងមានភាពរស់រវើក។ លើសពីនេះទៅទៀត វាក៏មានមុខងារAR Stickers ដែលអាចឲ្យលោកអ្នកថតរូបខ្យូតៗជាមួយ Stickers ជាច្រើន។ ចំណែកកាមេរ៉ាក្រោយរបស់OPPO F7 មានទំហំ16MPបូករួមជាមួយ AI Recognition(ការសម្គាល់ឆ្លាតវៃ) ដែលអាចសម្គាល់ទៅលើស្ថានភាពផ្សេងៗរហូតដល់16ស្ថានភាព ដែលអាចដាក់នូវកម្រិតពន្លឺឲ្យស្រស់ស្អាតទៅតាមស្ថានភាពនីមួយៗ។

ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ OPPO F7

បើនិយាយពីអេក្រង់របស់ OPPO F7វិញ វាមានទំហំ 6.23 អ៊ីង វិមាត្រ19:9 កម្រិតបង្ហាញFHD+ និងResolution 2280x1080 pixels ហើយវាជាអេក្រង់ឆក(Notch Screen) Super Full Screen។ វាថែមទាំងភ្ជាប់មកជាមួយនូវមុខងារ Full Screen Multitasking ដែលមុខងារនេះអាចឲ្យយើងមើលវីដេអូ ឬលេងហ្គេមបណ្តើរ ហើយអាចឆ្លើយតបសារ ឬលេងchat បណ្តើរ(We chat, Messenger & What App)។ សម្រាប់ផ្នែកម៉ាស៊ីនវិញ OPPO F7 ដំណើរការដោយProcessorចុងក្រោយបំផុតគឺ 8+2(AI)-core ដែលមានល្បឿន2.0 GHz (MTK P60)។ ចំពោះម៉ូដែលOPPO F7នឹងមានSpecs ពីរជំរើសសម្រាប់ឲ្យអតិថិជនជ្រើសរើស គឺF7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយម៉ូដែលទាំងពីរនេះសុទ្ធតែដំណើរការដោយColorOS 5.0 ដើរដោយAndroid 8.1។

អ្នកនាង ពេជ្រ សោភា ជាមួយ OPPO F7

ឯរូបរាងខាងក្រៅវិញ OPPO F7 ត្រូវបានបានរចនាតួខ្លួនភ្លឺរលោងដូចជាកញ្ចក់ ព្រមទាំងមានកន្លែងស្កេនក្រយៅដៃនៅលើផ្ទៃខាងក្រោយវាផងដែរ។ វានឹងមានបីពណ៌សម្រាប់ឲ្យជ្រើសរើស មានដូចជា៖ ពណ៌ក្រហម(Solar Red) ពណ៌ប្រាក់(Moonlight Silver) និងពណ៌ពេជ្រខ្មៅ(Diamond Black)។ ចំពោះតម្លៃវិញ OPPO F7 Ram4GB មានតម្លៃត្រឹមតែ329$ប៉ុណ្ណោះ ហើយលោកអ្នកក៏អាចចាប់ផ្តើមធ្វើការPre-orderតាមបណ្តាហាងលក់ទូរស័ព្ទនានាទូទាំងប្រទេសពីថ្ងៃនេះរហូតដល់ថ្ងៃទី27 ខែមេសា ឆ្នាំ2018 និងអាចរកជាវបាននៅលើទីផ្សារនៅថ្ងៃទី28 ខែមេសា ឆ្នាំ2018នេះផងដែរ។ រីឯ OPPO F7 (128GB) វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃ429$៕

សម្រាប់តម្លៃសមរម្យហើយមានលក្ខណៈពិសេសៗច្រើនបែបនេះ តើអ្នកណាមិនចង់បាន?

OPPO F7
OPPO F7
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ OPPO F7
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ OPPO F7
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ OPPO F7
ទិដ្ឋភាពក្នុងកម្មវិធីសម្ពោធ OPPO F7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]