បរទេស៖ គ្រូបង្វឹកចាស់វស្សា លោក Arsene Wenger បានប្រកាសចាកចេញពីក្រុមកាំភ្លើងធំ Arsenal នាពេលបញ្ចប់រដូវកាលនេះ។

ក្រោយពីធើ្វការសម្រេចចិត្ដរួចមក អ្នកចាត់ការសញ្ជាតិបារាំងបានបញ្ចេញសារមួយចំនួនក្នុងគេហទំព័រផ្លូវការរបស់ Arsenal ថា៖  

«បន្ទាប់ពីធើ្វការពិចារណាយ៉ាងហ្មត់ចត់ និងពិភាក្សាជាមួយក្លិប ខ្ញុំគិតថាវាជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចុះចេញពីតំណែងជាគ្រួបង្វឹកនៅចុងបញ្ចប់នៃរដូវកាលនេះ»។ 

លោក Arsene Wenger

«ខ្ញុំពិតជាសប្បាយរីករាយដែលអាចនៅធើ្វការទីនេះ ជាមួយនឹងអនុស្សាវរីយដ៏ច្រើន។ ខ្ញុំចង់អរគុណដល់បុគ្គលិក ថ្នាក់ដឹកនាំនិងអ្នកគាំទ្រដែលធ្វើឱ្យក្លឹបនេះមានលក្ខណៈពិសេស។ ខ្ញុំសូមអំពាវនាវដល់អ្នកគាំទ្ររបស់យើង ឱ្យឈរនៅពីក្រោយក្រុមដើម្បីបញ្ចប់រដូវកាលក្នុងកម្រិតខ្ពស់មួយ។ ចំពោះអ្នកគាំទ្រ Arsenal ទាំងអស់សូមថែរក្សាតម្លៃរបស់ក្លិបឲ្យបានគ្រប់គ្នា»

«ក្ដីស្រឡាញ់របស់ខ្ញុំ និងការគាំទ្រក្លិប គឺស្ថិតនៅជារៀងរហូត »។

សូមបញ្ជាក់ថា Wenger ចាប់ផ្ដើមបង្វឹកក្រុមកាំភ្លើងធំមួយនេះតាំងពីឆ្នាំ ១៩៩៦ មកម្លេ៉ះ ដែលគិតមកទល់ពេលនេះគឺមានរយៈពេលដល់ទៅ ២២ឆ្នាំ មកហើយ៕  

លោក Arsene Wenger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]