ភំ្នពេញ ៖ អតីតបេក្ខជន The Voice Cambodia កញ្ញា ចំរើន សុភ័ក្រ កាន់តែមានប្រជាប្រិយភាពខ្លាំងឡើង បន្ទាប់ពីមានឱកាសបានឈានចូលទៅក្នុងផលិតកម្មរស្មីហង្សមាស។

យ៉ាងណាមិញ បន្ទាប់ពីបានផ្លាស់ប្ដូរពីតារាចម្រៀងបុរាណ មកជាតារាចម្រៀងសម័យ កញ្ញា ចំរើន សុភ័ក្រ ក៏មិនភ្លេចឡើយនូវសិល្បៈបុរាណជាមួយសម្លៀកបំពាក់បុរាណផងដែរ។

ជាក់ស្ដែង នៅក្នុងឱកាស ដែលបានចូលរួមសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិកនោះនាងក៏បាននិយាយថា៖ « ទោះជាទៅដល់ទីណាក៏ដោយក៏មិនភ្លេចទម្រង់សិល្បៈមួយនេះដែរបងប្អូនត្រកូល (ចំរើន) អរគុណបងប្អូនដែលស្រលាញ់គាំទ្រយើងទាំងអស់គ្នា »។

ជាមួយគ្នានេះដែរ ការបង្ហាញនូវសិល្បៈ និងសម្លៀកបំពាក់បុរាណនេះ គឺទទូលបានការកោតសរសើរយ៉ាងខ្លាំងពីសំណាក់អ្នកចូលរួមទស្សនា ហើយជាពិសេសប្រជាពលរដ្ឋខ្មែរចង់ឲ្យ មានការបង្ហាញ សិល្បៈ និង សម្លៀកបំពាក់បុរាណខ្មែរបែបនេះឲ្យបានគ្រប់ទិសទីផងដែរ៕

ចំរើន សុភ័ក្រ និង ក្រុមសិល្បៈខ្មែរ
ចំរើន សុភ័ក្រ និង ក្រុមសិល្បៈខ្មែរ
ចំរើន សុភ័ក្រ និង ក្រុមសិល្បៈខ្មែរ
ចំរើន សុភ័ក្រ និង ក្រុមសិល្បៈខ្មែរ
ចំរើន សុភ័ក្រ និង ក្រុមសិល្បៈខ្មែរ
ចំរើន សុភ័ក្រ និង ក្រុមសិល្បៈខ្មែរ
ចំរើន សុភ័ក្រ និង ក្រុមសិល្បៈខ្មែរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចំរើន សុភ័ក្រ