បរទេស៖ ត្បិត Real Madrid ពេលនេះកំពុងស្ថិតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Champions League ក៏ពិតមែន ប៉ុន្ដែនៅក្នុងរដូវកាល ២០១៧-២០១៨ នេះ Real មានទម្រង់លេងដ៏អាក្រក់បំផុតក្នុងទឹកដីខ្លួនឯង គិតចាប់ពីរដូវកាល ២០០០/២០០១ មក។

ក្លិបមានដូចជា Valencia, Levante, Betis, Tottenham, Fuenlabrada, Barcelona, Numancia, Villarreal, Leganes, At.Madrid, Juventus និង Betis គឺជាក្លិបចំនួន១២ ដែលលេងឈ្នះ ឫយ៉ាងហោចណាស់បានត្រឹមស្មើជាមួយក្រុមម្ចាស់ពានលីក La Liga ៣៣សម័យ។  

កំណត់ត្រាដ៏អាក្រក់ក្នុងផ្ទះរបស់ Real Madrid

ស្ថិតិនេះ ធ្វើឲ្យ Real Madrid មានកំណត់ត្រាលេងមិនសូវល្អក្នុងដីខ្លួនឯងឡើយ ដោយក្នុង ២៦ ប្រកួតដែលលេងនៅ Santiago Bernabeu ពួកគេយកឈ្នះ ១៤ លើក ស្មើ ៧ ដង ចាញ់ ៥ដង ស៊ុតចូល ៦៤គ្រាប់ ប៉ុន្តែធ្លាយវិញដល់ទៅ ៣២គ្រាប់។ បើធៀបនឹងចំនួនប្រកួតដូចគ្នា ស្ថិតិ Real Madrid ខាងលើ ជាតួលេខដ៏ទាបដែលក្លឹបមិនធ្លាប់មានពីមុនមកគិតចាប់តាំងពីរដូវកាល ២០០០/០១មក៕

Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]