ភ្នំពេញ៖ កាលពីប៉ុន្មានថៃ្ងមុន អ្នកប្រដាល់គុណខែ្មរ រឿង សោភ័ណ្ឌ បានចេញវីដេអូប្រតិកម្មទៅលើកីឡាករប្រដាល់ថៃ Saensatharn ដែលបានបង្ហោះវីដេអូនិយាយឌឺដងដាក់រូបគេ និងអ្នកប្រដាល់កម្ពុជា ធឿន ធារ៉ា។ 

ប៉ុន្ដែនាពេលនេះក៏មានអ្នកលេងគុណខែ្មរមួយរូបទៀតផងដែរ ដែលប្រតិកម្មទៅនឹងសម្ដីរបស់ Saensatharn គឺជើងខ្លាំង កណ្តាប់ដៃថ្ម ម៉ឺន សុភា។ បើយោងតាមការបង្ហោះវីដេអូឃ្លីបខ្លីមួយក្នុងបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញឲ្យឃើញពីសកម្មភាព ម៉ឺន សុភា កំពុងធើ្វការហ្វឹកហាត់ និងបានបោះពាក្យសម្ដីថា «Saensatharn ខ្ញុំក៏ចង់ជួបអ្នកដែរ»។ 

ក្រោយពីធើ្វការបង្ហោះនូវវីដេអូមួយនេះ ក៏មានប្រជាជន ជាពិសេសអ្នកគាំទ្រវិស័យកីឡាប្រដាល់បានសម្ដែងនូវមតិគាំទ្រ ម៉ឺន សុភា ផងដែរ តាមរយៈការ Comment នៅខាងក្រោមវីដែអូនោះ។

ចង់ដឹងថា ម៉ឺន សុភា ហ្វឹកហាត់ និងនិយាយទៅកាន់ Saensatharn យ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖  

ម៉ឺន សុភា
ម៉ឺន សុភា
Saensatharn

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]