អេស្ប៉ាញ៖ អតីតខ្សែបម្រើរបស់ករ្ុម Real Madrid លោក Kaka បាននិយាយអំពីទុក្ខលំបាកក្នុងកំឡុងពេលដែលលោកលេងនៅក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកលោក Jose Mourinho។

បុរសវ័យ៣៥រូបនេះ បាននិយាយក្នុងបទសម្ភាសមួយថា រូបគេមានការសោកស្តាយដែលសម្រេចចិត្តមកលេងឲ្យក្រុម Real Madrid ព្រោះការសម្រេចចិត្តនេះបានធ្វើឲ្យអាជីពបាល់ទាត់របស់រូបគេបានរលាយខ្ចាត់ខ្ចាយអស់។ អតីតជម្រើសជាតិប្រេស៊ីលរូបនេះបានបន្តថា ចំណុចដ៏ធំមួយដែលធ្វើឲ្យខ្លួនទទួលការបរាជ័យគឺការខ្វះជំនឿទុកចិត្តពីគ្រូបង្វឹកលោក Jose Mourinho។ 

កីឡាករ Kaka និង លោក Jose Mourinho

លោក Kaka បាននិយាយថា លោកនិងគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់ តែងតែមានការគោរពគ្នាទៅវិញទៅមក ប៉ុន្តែទំនាក់ទំនងរបស់ពួកគេទាំងពីរដូចជាមិនសូវត្រូវរូ៉វគ្នាប៉ុន្មានទេ។

អតីតខ្សែរបស់ Real Madrid រូបនេះបានបន្តថា កាលរូបលោកនៅលេងឲ្យក្រុម AC Milan ទម្រង់លេងរបស់លោកមានភាពល្អប្រសើរ ដោយសារតែកាលនោះគ្រូបង្វឹកមានការជឿទុកចិត្តលើសមត្ថភាពរបស់លោក។ 

លោកបានបន្តទៀតថា លុះមកដល់ក្រុម Real Madrid លោកត្រូវបានជាប់ឈ្មោះជាកីឡាករបម្រុងរហូតដោយសារតែគ្រូបង្វឹកមិនបានផ្តល់ឱកាសឲ្យលោកបានបញ្ចេញសមត្ថភាព។ បែបនេះហើយទើបទម្រង់លេងរបស់លោកធ្លាក់ចុះម្តងបន្តិចៗ រហូតដល់កែប្រែលែងឡើង។

កីឡាករ Kaka កាលលេង AC Milan
កីឡាករ Kaka

គួរបញ្ជាក់ថា  Kaka បានលេងក្រោមការបង្វឹករបស់បុរសសញ្ជាតិព័រទុយហ្គាល់ លោក Jose Mourinho ពីឆ្នាំ២០១០ រហូតដល់ឆ្នាំ ២០១៣ ដោយកាលនោះ រូបគេបានចាកចេញពីទឹកដី Santiago Bernabeu ១ខែក្រោយពីលោក Mourinho បានប្រកាសលាលែងពីដំណែងចេញពីក្រុម Real Madrid៕ 

កីឡាករ Kaka និង លោក Jose Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]