ថៃ៖ បច្ចុប្បន្ននេះជីវិតរបស់កំពូលតារាសម្តែងស្រី Sririta កំពុងតែមានសេចក្តីសុខពេញទំហឹង ព្រោះតែមានការងារក្នុងសិល្បៈរត់មករកនាងជាបន្តបន្ទាប់ ទាំងការថតកុន និងការធ្វើជាគណៈកម្មការដ៏ធំមួយរូបទៀត ប្រចាំនៅក្នុងកម្មវិធីល្បីល្បាញ «The Face Thailand» រដូវកាលទី ៤ នេះផងដែរ។

ចំណែកឯរឿងបេះដូងវិញ អ្នកគាំទ្រច្បាស់ជាបានដឹងច្បាស់មកហើយថា ពេលនេះនាងកំពុងតែទាក់ទងគ្នាជាមួយនឹងកម្លោះអ្នកមានហាយសូរម្នាក់ ហើយថែមទាំងមានរូបរាងស្រស់សង្ហាថែមទៀតផង។

ជាក់ស្តែងប៉ុន្មានថ្ងៃមកនេះ តារាសម្តែងកញ្ញា Sririta ក៏បានដឹកដៃគូស្នេហ៍រូបសង្ហារបស់ខ្លួន ធ្វើដំណើរកម្សាន្តយ៉ាងសប្បាយរីករាយតែពីរនាក់ នៅទីក្រុងប៉ារីស ប្រទេសបារាំង។

ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ ពេលទៅដើរលេងនៅបារាំងលើកនេះ តារាស្រី Sririta បានធ្វើដំណើរពីថៃទៅប្រទេសបារាំង ដោយបានជិះយន្តហោះផ្ទាល់ខ្លួនយ៉ាងទំនើបមួយគ្រឿង ដែលជាយន្តហោះ VIP គ្មានអ្នកដំណើរផេ្សងៗជិះរួមជាមួយនាងនោះទេ។

ឃើញបែបនេះ ធ្វើឱ្យគេឯងច្រណែននឹងជីវិតារាស្រីរូបនេះមិនតិចនោះទេ កើតមកមានទាំងសម្រស់ស្រស់ស្អាត ថែមទាំងបានសោយសុខនៅលើទ្រព្យសម្បត្តិយ៉ាងសុខសាន្ត ជាអ្នកមានមិនធម្មតានោះទេ៕

ទស្សនារូបភាពខាងក្រោមនេះរួចទើបដឹងថាយ៉ាងណា៖ 

Sririta និងគូស្នេហ៍នៅបារាំង
Sririta និងគូស្នេហ៍នៅបារាំង
Sririta ដើរលេងនៅបារាំង
Sririta ដើរលេងនៅបារាំង
Sririta ដើរលេងនៅបារាំង
Sririta ដើរលេងនៅបារាំង
Sririta ដើរលេងនៅបារាំង
Sririta ដើរលេងនៅបារាំង
Sririta ដើរលេងនៅបារាំង
Sririta ជិះល់ើយន្តហោះទៅដើរលេង
យន្តហោះផ្ទាល់ខ្លួនរបស់នាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]