ចិន៖ គេមិនប្រាកដសោះថាមានរឿងអ្វីកើតឡើងកាលពី ២ទសវត្សន៍មុន បានជាធ្វើឲ្យបុរសម្នាក់នេះគិតថា ការលេបដែកកេះចូលពោះ គឺជារឿងល្អ។

ជាក់ស្តែងកំហុសឆ្គងដែលបានប្រព្រឹត្តឡើងតាំងពី ២០ឆ្នាំមុន  ទើបតែឲ្យផលក្នុងពេលថ្មីៗនេះឯង។

ចេះតែចុកពោះ ហើយពេលបត់ជើងចេញឈាម ឲ្យពេទ្យពិនិត្យមើល ឃើញដែកកេះ

ថ្មីៗនេះ មានបុរសវ័យកណ្តាលមួយរូប មកពីខេត្ត Sichuan បានទៅកាន់មន្ទីរពេទ្យ ដោយសារតែគេចេះតែមានអារម្មណ៍ថាចុកពោះ ហើយតែងតែចេញឈាមនៅពេលដែលបត់ជើងធំម្តងៗ។

ដើម្បីឲ្យច្បាស់ពីមូលហេតុដែលបង្កឲ្យមានអាការៈបែបនេះនោះ គ្រូពេទ្យក៏បានធ្វើការសុងក្រពះ ហើយក៏ឃើញមានរបស់ម្យ៉ាងនៅក្នុងក្រពះរបស់បុរសម្នាក់នោះពិតមែន។

ចេះតែចុកពោះ ហើយពេលបត់ជើងចេញឈាម ឲ្យពេទ្យពិនិត្យមើល ឃើញដែកកេះ

តាមរយៈសារព័ត៌មាន Knews បានឲ្យដឹងថា គ្រូពេទ្យមួយរូបបានបញ្ជាក់ថា របស់ដែលនៅក្នុងក្រពះរបស់បុរសនោះ មានពណ៌ខ្មៅ ហើយវែងទើបធ្វើឲ្យពួកគេសង្ស័យថាវាអាចជាដែកកេះ។

នៅពេលដែលគ្រូពេទ្យសាកសួរទៅអ្នកជំងឺរួច គេក៏បាននិយាយថា កាលពី២០ឆ្នាំមុន គេពិតជាបានលេបដែកកេះចូលពោះពិតមែន ប៉ុន្តែចាប់តាំងពីពេលនោះមក វាមិនដែលបង្កជាបញ្ហាអ្វីដល់គេនោះទេ។

ចេះតែចុកពោះ ហើយពេលបត់ជើងចេញឈាម ឲ្យពេទ្យពិនិត្យមើល ឃើញដែកកេះ

ក្រោយមក គ្រូពេទ្យបានយកដែកកេះនោះចេញពីក្រពះរបស់អ្នកជំងឺដោយជោគជ័យ ហើយបន្ទាប់ពីវាបានស្ថិតនៅក្នុងក្រពះអស់ពេល២០ឆ្នាំនោះ វាក៏បានប្រែជាពុកផុយខ្លះៗដែរ។

ទោះជាយ៉ាងណា គេមិនអាចដឹងច្បាស់ថា សារធាតុរាវនៅក្នុងដែកកេះ បានជ្រាបចេញមកក្នុងក្រពះរបស់បុរសម្នាក់នោះដែរឬអត់ទេ ហើយគេក៏មិនច្បាស់ថា ហេតុអ្វីបានជាបុរសម្នាក់នេះ លេបដែកកេះកាលពី២០ឆ្នាំមុនដែរ៕

សូមកុំយកគម្រូតាមបុរសម្នាក់នេះឲ្យសោះ!

ចេះតែចុកពោះ ហើយពេលបត់ជើងចេញឈាម ឲ្យពេទ្យពិនិត្យមើល ឃើញដែកកេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]