អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុម Liverpool លោក Jurgen Klopp បានរំលឹកកូនក្រុមរបស់ខ្លួនឲ្យខំប្រឹងប្រែងហ្វឹកហាត់ដើម្បីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League ខាងមុខនេះ។

Klopp បានប្រាប់ទៅកាន់កូនក្រុមរបស់លោកថា Liverpool នៅមិនទាន់រួចខ្លួននៅឡើយទេ ទោះបីជាក្រុមហង្សក្រហមមួយនេះមិនប៉ះក្រុមយក្សដូចជា Bayern Munich ឬ Real Madrid ក៏ដោយ។​ គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្តថា អ្នកទស្សនាបាល់ទាត់ជាច្រើនបាននិយាយថា ក្រុម Liverpool ប៉ះក្រុមដែលអន់នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ប៉ុន្តែធាតុពិតវាមិនដូចការគិតទេ។

អតីតគ្រូបង្វឹក Dortmund រូបនេះបានបន្តទៀតថា ក្រុម Roma ជាក្រុមខ្លាំង ហើយអ្នកដែលនិយាយថាក្រុមអីុតាលីមួយនេះជាក្រុមអន់ ពួកគេបានភ្លេចថា ក្រុមអន់មួយនេះបានទម្លាក់ Barcelona កាលពីវគ្គ៨ក្រុមចុងក្រោយកាលពី២សប្តាហ៍មុនហើយ។ 

ក្រុម Roma ក្រោយឈ្នះ Barcelona

យ៉ាងណាមិញ គ្រូបង្វឹកវ័យ៥០ឆ្នាំរូបនេះ ក៏បានជម្រុញឲ្យកីឡាកររបស់ក្រុម Liverpool ខំប្រឹងហ្វឹកហាត់ឲ្យខ្លាំងជាមុនដើម្បីកុំឲ្យភ្លាត់ស្នៀតធ្លាក់ចេញពី Champions League ព្រោះក្រុមហង្សក្រហម បានខិតខំប្រឹងប្រែងជាយូរមកហើយទើបបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ៕

ក្រុម Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]