បរទេស៖ ខែ្សបម្រើចាស់វស្សា Andres Iniesta បានប្រកាសអំពីការចាកចេញរបស់ខ្លួនពីក្រុម Barcelona នាបំណាច់រដូវកាលនេះ ក្រោយរួមរស់ជាមួយក្លិបអស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ។

បើតាមប្រភពព័ត៌មានអន្ដរជាតិធំៗបានចុះផ្សាយថា កីឡាករវ័យ៣៣ឆ្នាំ រូបនេះ នឹងផ្លាស់ទៅលេងនៅលើទឹកដីប្រទេសចិន នាពេលបញ្ចប់រដូវកាលនេះ ខណៈការប្រកាសស្ដីពីការចាកចេញពី Barcelona របស់រូបគេ នឹងធើ្វឡើងពេលដែលក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋកាតាឡាន់នេះ ប្រកួតក្នុងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa del Rey។

សូមបញ្ជាក់ថា Iniesta គឺជាកីឡាករដែលរួមរស់ជាមួយ Barca អស់ពេល១៧ឆ្នាំមកហើយ ហើយក៏ជាកីឡាករដ៏សំខាន់ម្នាក់ផងដែរ ក្នុងការជួយឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ លើកពាន World Cup កាលពីឆ្នាំ២០១០ ផងដែរ៕

Andres Iniesta
Andres Iniesta
Andres Iniesta

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]