បរទេស៖ កាលពីសប្ដាហ៍មុននេះ ក្នុងបណ្ដាលីកកំពូលៗប្រចាំតំបន់អឺរ៉ុប គឺមានក្លិបចំនួន២ទៀតហើយ ដែលមានឈ្មោះជាម្ចាស់ពានលីក គឺក្រុម Manchester City បានឈ្នះពាន Premier League និងក្រុម Paris Saint-Germain ឈ្នះជើងឯក Ligue 1។

សម្រាប់ក្រុម Man City កាលពីសប្ដាហ៍មុន បានយកឈ្នះក្រុមខ្លាំង Tottenham Hotspur ក្នុងលទ្ធផល ៣-១ ស្របពេលក្រុមលេខ២ Manchester United បានភ្លាត់ស្នៀតបរាជ័យទៅលើក្រុម West Brom ក្នុងដីខ្លួនឯងដោយលទ្ធផល ១-០។ ការបរាជ័យរបស់ក្រុមលេខ២ នេះ បានធើ្វឲ្យក្រុមដែលដឹកនាំដោយលោក Pep Guardiola ជាប់ឈ្មោះជាក្រុមដែលឈ្នះជើងឯកលីកកំពូលអង់គ្លេស សម្រាប់រដូវកាល ២០១៧-២០១៨ ដោយមាន៨៧ពិន្ទុ ខណៈ Man Utd មានត្រឹម៧១ពិន្ទុ ប៉ុណ្ណោះ។

ដោយឡែក PSG វិញ ក៏បានឈ្នះពានលីកកំពូលបារាំងផងដែរ ក្រោយសំពងទៅលើក្រុមជើងឯកចាស់ Monaco ក្នុងលទ្ធផលដល់ទៅ ៧-១ កាលពីសប្ដាហ៍មុន។ ក្រុមអ្នកមានមួយនេះ មាន៨៧ពិន្ទុ ដាច់ក្រុមលេខ២ Monaco ដែលមានត្រឹមតែ៧០ពិន្ទុ៕  

Manchester City
PSG

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]