អង់គ្លេស៖ គ្រូបង្វឹករបស់ក្រុម Liverpool បានជឿជាក់ថា កីឡាករ Mohamed Salah នឹងមិនចាកចេញពីក្រុម Liverpool ទេ ទោះបីក្រុមយក្សធំៗតាមចែចូវរូបគេក៏ដោយ។

លោក Jurgen Klopp បានប្រាប់អ្នកសារព័ត៌មានថា កីឡាករសញ្ជាតិអេហ្ស៊ីបមួយនេះកំពុងតែមានអារម្មណ៍សប្បាយចិត្តនៅក្នុងទឹកដី Anfield ហើយលោកជឿជាក់ថា រូបគេនឹងបន្តនៅជាកីឡាករ Liverpool យូរឆ្នាំបន្តទៀត។

គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះបានបន្តថា Salah បានបង្ហាញទម្រង់លេងដ៏ល្អនៅក្នុងឆ្នាំ២០១៨នេះ ហើយរូបគេគឺជាតួអង្គដ៏សំខាន់មួយនៃភាពជោគជ័យរបស់ក្រុម Liverpool។

អតីតគ្រូបង្វឹករបស់ក្រុម Dortmund រូបនេះបានបន្តទៀតថា ពេលដែលកីឡាកររូបណាមានទម្រង់លេងល្អ ក្រុមផ្សេងៗតែងតែចូលមកចែចូវចង់បានកីឡាកររូបនោះទៅលេងឲ្យក្លិបរបស់ខ្លួន ប៉ុន្តែលោកគិតថា កីឡាករ Salah នឹងមិនចាកចោលក្រុម Liverpool ដោយងាយៗទេ។

លោក Klopp និង Salah

គួរឲ្យដឹងថា កីឡាករ Mohamed Salah មានទម្រង់លេងល្អគួរឲ្យកត់សម្គាល់តាំងពីរូបគេបានផ្លាស់ក្លិបមកលេងក្នុងទឹកដី Anfield ដោយខ្សែប្រយុទ្ធសញ្ជាតិអេហ្ស៊ីបរូបនេះបានបង្ហាញខ្លួនឲ្យ Liverpool បាន៤២ប្រកួត(គ្រប់ក្របខ័ណ្ឌ) ដោយស៊ុតបញ្ចូលទីបាន៣៨គ្រាប់ និងបញ្ជូនឲ្យមិត្តរូមក្រុមស៊ុតបញ្ចូលទីបាន១៤ដងផងដែរ៕ 

កីឡាករ Mohamed Salah

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]