អង់គ្លេស៖ អតីតខ្សែប្រយុទ្ធរបស់ជម្រើសជាតិអង់គ្លេសម្នាក់បានបរិយាយអំពីហេតុផលដែល Liverpool មានទម្រង់លេងល្អខ្លាំង ទោះលក់កីឡាករ Philippe Coutinho ក៏ដោយ។

លោក Paul Ince បាននិយាយនៅក្នុងបទសម្ភាសមួយថា Liverpool បានផ្លាស់ប្តូរទម្រង់លេងច្រើន ក្រោយពីពួកគេបានលក់កីឡាករឆ្នើម Coutinho នៅពាក់កណ្តាលរដូវកាល។

អតីតខ្សែប្រយុទ្ធរបស់ក្រុមហង្សក្រហមមួយនេះបានបន្តថា កាលពីមុន Liverpool បានពឹងផ្អែកទៅលើកីឡាករ Coutinho ខ្លាំងពេក ដូច្នេះ គ្រប់ទម្រង់លេង គឺត្រូវតែឆ្លងកាត់ខ្សែបម្រើសញ្ជាតិប្រេស៊ីលរូបនេះសិន។

កីឡាករ Philippe Coutinho កាលនៅ Liverpool

អតីតកីឡាកររបស់ Manchester United រូបនេះបានបន្តទៀតថា ពេលដែលខ្សែបម្រើវ័យ២៥ឆ្នាំរូបនេះ ចាកចេញពីទឹកដី Anfield អ្នកតាមដានបាល់ទាត់គ្រប់គ្នាបានគិតថា Liverpool នឹងធ្លាក់ទម្រង់លេងជាងមុន ប៉ុន្តែអ្វីៗគឺវាផ្ទុយស្រឡះ។

លោក Paul Ince បានពន្យល់់ថា ក្រោយពីកីឡាករ Coutinho ចាកចេញ Liverpool បានប្តូរលក្ខណៈលេងពីពឹងលើកីឡាករតែមួយរូប ទៅជាការងារជាក្រុមវិញ បែបនេះហើយទើបពួកគេមានភាពជោគជ័យដល់ថ្ងៃនេះ។ 

ក្រុម Liverpool

គួរឲ្យដឹងថា កីឡាករ Philippe Coutinho បានបង្ហាញខ្លួនឲ្យក្រុម Barcelona បានត្រឹមតែ១២ប្រកួតប៉ុណ្ណោះ ក្រោយពីបានផ្លាស់ប្តូរទៅលេងនៅទឹកដី Camp Nou តាំងពីដើមខែមករាកន្លងទៅ៕

កីឡាករ Philippe Coutinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]