បច្ចុប្បន្នជំងឺមហារីកនៅតែជាជំងឺដ៏គួរឲ្យភ័យខ្លាចបំផុតសម្រាប់មនុស្សគ្រប់រូប និង នៅតែបន្តសម្លាប់មនុស្សជារៀងរាល់ថ្ងៃ។ ជំងឺមហារីកគឺសំដៅទៅលើការរីកលូតលាស់កោសិកាមិនប្រក្រតីនៅក្នុងរាងកាយ  ដោយសារការខូចខាតហ្សេន  ឬការផ្លាស់ប្តូរសំខាន់ៗនៃហ្សេន។ កត្តាដែលបណ្តាលឲ្យកើតមានជំងឺមហារីកគឺបណ្តាលមកពីការជក់បារី របបអាហារមិនល្អ ការឆ្លងមេរោគ សារធាតុគីមីបង្កជំងឺមហារីក និង ការប៉ះពាល់ទៅនឹងវិទ្យុសកម្មអ៊ុលត្រាវីយូឡេ ជាដើម។

ដូច្នេះអ្នកចាំបាច់ត្រូវដឹងពីគន្លឹះទាំង៩ ដើម្បីការពារពីជំងឺមហារីក ដែលជាជំងឺដ៏កាចសាហាវបំផុត!

១/ កុំជក់បារី

អ្នកជក់បារីមានហានិភ័យខ្ពស់នៃការវិវឌ្ឍន៍ទៅជាជំងឺមហារីកសួត។ ម្យ៉ាងទៀតការជក់បារីក៏បង្កើនហានិភ័យនៃជំងឺមហារីកដទៃទៀតដូចជា ជំងឺមហារីកបំពង់ក មហារីកមាត់  មហារីកថ្លើម  មហារីកក្រពះ  មហារីកលំពែង  មហារីកមាត់ស្បូន និង ជំងឺមហារីកផ្សេងៗទៀត។ ទាំងនេះក៏ព្រោះបារីមានផ្ទុកនូវសារធាតុគីមីជាច្រើន ដែលបង្កឱ្យមានការខូចខាតដល់ DNA ដែលរួមមានហ្សេនសំខាន់ៗសម្រាប់ការពារប្រឆាំងនឹងជំងឺមហារីក។ ហេតុនេះវិធីដ៏ងាយបំផុត ដែលអ្នកអាចការពារពីជំងឺមហារីកបាននោះគឺចៀសវាងពីការជក់បារី។ 

រូបភាពតំណាង

២/ ចៀសវាងការទទួលទានជាតិអាល់កុលហួសប្រមាណ

ការទទួលទានជាតិអាល់កុលច្រើនលើសលប់ពេក អាចធ្វើឲ្យអ្នកមានហានិភ័យខ្ពស់ប្រឈមមុខទៅនឹងជំងឺមហារីកដូចជាមហារីកមាត់ធ្មេញ មហារីកបំពង់ក មហារីកសុដន់(ចំពោះស្រ្តី) មហារីកថ្លើម  និងជំងឺមហារីកមួយចំនួនទៀត។ 

ជាមួយគ្នានេះផងដែរ សមាគមមួយហៅថា The American Cancer Society បានណែនាំថា បុរសអាចទទួលទានជាតិអាល់កុលបានមិនឲ្យលើសពី ២កែវក្នុងមួយថ្ងៃ និង១កែវក្នុងមួយថ្ងៃសម្រាប់ស្រ្តី។

រូបភាពតំណាង

៣/ ត្រូវធ្វើឲ្យរាងកាយមានសកម្មភាព

ចំពោះចំណុចនេះ អ្នកចាំបាច់ត្រូវព្យាយាមធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ព្រោះវាអាចធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំរាងកាយ និងធ្វើឲ្យមានតុល្យភាពអរម៉ូន ដែលអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីក។

៤/ គ្រប់គ្រងទម្ងន់ឲ្យបានល្អ

ចំពោះអ្នកដែលលើសទម្ងន់ និងធាត់ខ្លាំងពេក មានអត្រាកើតជំងឺមហារីកខ្ពស់។ ដូចនេះបើអ្នកធាត់ខ្លាំងពេក ឬមានជាតិខ្លាញ់ច្រើននៅជុំវិញចង្កេះ សូមអនុវត្តន៍វិធីផ្សេងៗ ដែលអ្នកអាចធ្វើបាន ដើម្បីសម្រកទម្ងន់ម្តងបន្តិចៗដើម្បីទប់ស្កាត់ជំងឺមហារីក។ 

រូបភាពតំណាង

៥/ ចូរចៀសវាងការប៉ះពាល់កម្តៅព្រះអាទិត្យដោយផ្ទាល់នៅពេលថ្ងៃត្រង់

គួរបញ្ជាក់ផងដែរថា ការប៉ះពាល់ទៅនឹងកម្តៅព្រះអាទិត្យនៅពេលថ្ងៃត្រង់ខ្លាំងពេក អាចបណ្តាលឲ្យអ្នកប្រឈមមុខនឹងជំងឺមហារីកស្បែក។  ហេតុនេះអ្នកគួរតែស្លៀកសំលៀកបំពាក់ឲ្យជិត ឬបិតបាំងនៅពេលចេញក្រៅ។ ដោយឡែកការប៉ះកម្តៅ ពេលព្រឹក រយៈពេល ១៥នាទីជារៀងរាល់ថ្ងៃ គឺល្អសម្រាប់អ្នក ព្រោះវាអាចជួយផលិតវីតាមីន D ដែលអាចជួយគ្រប់គ្រងការលូតលាស់កោសិកា និងមិនឲ្យកោសិកាមហារីករីករាលដាល។ 

រូបភាពតំណាង

៦/ ការពិនិត្យសុខភាពឲ្យបានទៀងទាត់

ការធ្វើតេស្តពិនិត្យសុខភាពរកជំងឺមហារីកឲ្យបានទៀងទាត់គឺអាចធ្វើឲ្យអ្នកចៀសផុតពីភាពគំរាមគំហែងដល់អាយុជីវិតនៃជំងឺមហារីក និងអាចដឹងពីរោគសញ្ញាដំបូងរបស់វា  ដើម្បីងាយស្រួលក្នុងការព្យាបាល។ ម្យ៉ាងវិញទៀត បើអ្នកស្ថិតនៅក្នុងវ័យចាប់ពី៤០ឆ្នាំឡើងទៅ អ្នកគួរធ្វើតេស្តរកជំងឺមហារីកសុដន់យ៉ាងហោចណាស់ឲ្យបានម្តងក្នុងមួយឆ្នាំ។

មួយវិញទៀតបុរស និង ស្ត្រីគួរតែធ្វើការពិនិត្យជំងឺមហារីកពោះវៀនធំនៅពេលដែលអ្នកចាប់ផ្តើមមានអាយុ ៤៥ឆ្នាំ។

ចំណែកមនុស្សពេញវ័យគួរពិគ្រោះជាមួយគ្រូពេទ្យ ដើម្បីធ្វើតេស្តរកមើលជំងឺមហារីកមាត់ មហារីកមាត់ស្បូន មហារីកស្បូន មហារីកសួត និង ជំងឺមហារីកក្រពេញប្រូស្តាត។ 

រូបភាពតំណាង

៧/ ចៀសវាងការប្រើថ្នាំអង់ទីប៊ីយ៉ូទិកច្រើនពេក

ថ្នាំអង់ទីប៊ីយោទិចអាចព្យាបាលបានតែការឆ្លងបាក់តេរីប៉ុណ្ណោះ ហើយការប្រើថ្នាំអង់ទីប៊ីយោទិច និង ឱសថគ្មានវេជ្ជបញ្ជាច្រើនពេក អាចធ្វើឲ្យសារធាតុចិញ្ចឹម ដែលការពារប្រឆាំងនឹងជំងឺមហារីកបាត់បង់។

៨/ ទទួលទានរបបអាហារដែលមានសុខភាពល្អ

ការទទួលទានអាហារដែលមានសុខភាពល្អមិនត្រឹមតែមានសារៈសំខាន់សម្រាប់ការកែលំអសុខភាពទូទៅរបស់អ្នកនោះទេ ប៉ុន្តែវាក៏អាចដើរតួយ៉ាងសំខាន់ផងដែរក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីក។ ដោយឡែកអាហារដែលអ្នកគួរតែចៀសវាងមានដូចជាពពួកអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ និងមានកាល់ឡូរីខ្ពស់(នំដូណាត់ ដំឡូងបារំាងបំពង់ជាដើម)។

ម្យ៉ាងវិញទៀត អ្នកត្រូវកំណត់ការទទួលទានពពួកប្រហិត សាច់ក្រក អាហារចៀន ឬអាហារបំពង ដោយប្តូរមកទទួលទានអាហារបន្លែគ្មានជាតិគីមីវិញទើបជាការល្អ។

រូបភាពតំណាង

៩/ ចាក់វ៉ាក់សាំង

ការឆ្លងមេរោគមួយចំនួនក៏អាចបង្កើនហានិភ័យនៃការវិវឌ្ឍន៍ទៅជាជំងឺមហារីកដល់ដំណាក់កាលចុងក្រោយ។ ម្យ៉ាងវិញទៀត ជំងឺរលាកថ្លើមប្រភេទ B អ្នកជំងឺកាមរោគ អ្នកញៀនថ្នាំ អ្នកធ្វើការថែរទាំសុខភាពដែលប៉ះពាល់ឈាម ឬខ្លួនប្រាណ អាចបង្កើនហានិភ័យនៃជំងឺមហារីក។

ហេតុនេះ មនុស្សក្រុមនេះ ចាំបាច់ត្រូវចាក់វ៉ាក់សាំង ការពារពីជំងឺផ្សេងៗ ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺមហារីក៕ 

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]