អេស្ប៉ាញ៖ ខែ្សប្រយុទ្ធឆ្នើមរបស់ក្រុមអធិរាជស Real Madrid កីឡាករ Cristiano Ronaldo បានស៊ុតបញ្ចូលទី ១គ្រាប់ ក្នុងជំនួបដែល Real បំបាក់ Juventus ឡើងទៅកាន់វគ្គ ១/២ ផ្ដាច់ព្រ័ត្រយ៉ាងលំបាកកាលពីយប់មិញ។ 

Ronaldo

១គ្រាប់នេះផងដែរ បានធើ្វឲ្យកីឡាករវ័យ ៣៣ឆ្នាំ អាចស៊ុតបញ្ចូលទីដល់ទៅ ១៥គ្រាប់ ក្នុងពានរង្វាន់កំពូលរបស់អឺរ៉ុបរដូវកាលនេះ ដែលគ្មានកីឡាករណាអាចធើ្វបាន ស្របពេលដែលកំណត់ត្រាដែលរូបគេធើ្វបានលើស១៥គ្រាប់នេះ គឺក្នុងឆ្នាំ២០១៥-២០១៦ (១៦គ្រាប់) និងក្នុងឆ្នាំ ២០១៣-២០១៤ (១៧គ្រាប់)។

សូមបញ្ជាក់ថា អំឡុងពេលដែលប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ រូបនេះ ស៊ុតបានដល់ទៅ ១៦គ្រាប់ និង ១៧គ្រាប់ ក្នុងរដូវកាល ២០១៣-២០១៤ និង ២០១៥-២០១៦ គឺធើ្វឲ្យ Real Madrid អាចលើក Champions League ទាំង២រដូវកាលនោះតែម្ដង។

ចាំមើលថាតើ Ronaldo អាចនាំក្រុមដែលមានមូលដ្ឋានក្នុងរដ្ឋធានី Madrid នេះ លើកពាន Champions League ជាលើកទី១៣ ក្នុងប្រវត្ដិសាស្រ្ដបានដែរទេ?  

Ronaldo
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]