អេស្ប៉ាញ៖ ខ្សែការពាររបស់ក្រុម Real Madrid កីឡាករ Raphael Varane ជឿជាក់ថា Real Madrid នឹងយកជ័យជំនះម្តងទៀតក្នុងយប់នេះ។

ខ្សែការពារសញ្ជាតិបារាំងរូបនេះបានប្រាប់អ្នកសារព័ត៌មានថា ការប្រកួតរវាងក្រុម Real Madrid និង Juventus វាពិតជាការប្រកួតមួយដ៏លំបាក ទោះបីជាក្រុមអធិរាជសរមួយនេះ បានយកឈ្នះកាលពីជើងទីមួយមកក្តី។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានបន្តថា ក្នុងប្រកួតយប់នេះ Real Madrid នឹងលេងមិនយកត្រឹមស្មើទេ តែពួកគេនឹងប្រយុទ្ធក្រុម Juventus យកជ័យជំនះឲ្យខានតែបាន។

កីឡាករជម្រើសជាតិបារាំងរូបនេះបានបន្តទៀតថា រូបគេជឿជាក់ទៅលើខ្សែការពាររបស់ក្រុម Real Madrid ដោយពួកគេមិនបណ្តោយឲ្យក្រុម Juventus ស៊ុតបញ្ចូលទីងាយៗទេ។

យ៉ាងណាមិញ កីឡាករ Varane បានលើកទឹកចិត្តឲ្យមិត្តរួមក្រុម ខំប្រឹងឡើង ហើយធ្វើយ៉ាងណាកុំឲ្យភ្លាត់ស្នៀតចាញ់ក្នុងទឹកដី Santiago Bernabeu ឲ្យសោះ។ 

សកម្មភាពកាលពីប្រកួតជើងទីមួយ

គួរបញ្ជាក់ថា ក្រុម Real Madrid នឹងបើកទ្វារកីឡដ្ឋាន Santiago Bernabeu ស្វាគមន៍ក្រុមភ្ញៀវ Juventus ក្នុងជើងទី២ ក្របខ័ណ្ឌ Champions League នៅយប់នេះ វេលាម៉ោង ១:៤៥នាទី រំលងអាធ្រាត ខណៈការប្រកួតជើងទីមួយបញ្ចប់ទៅក្នុងលទ្ធផល Real Madrid ៣ទល់នឹង Juventus ០៕ 

សកម្មភាពកាលពីប្រកួតជើងទីមួយ
សកម្មភាពកាលពីប្រកួតជើងទីមួយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]