អង់គ្លេស៖ ខែ្សប្រយុទ្ធស្លាបរបស់ក្រុមបិសាចក្រហម Manchester United កីឡាករ Anthony Martial បានបដិសេធមិនបន្ដកុងត្រាថ្មីជាមួយក្រុម ក្រោយមិនសូវបានលេងក្នុងជម្រើសដំបូង។ 

Anthony Martial

ព័ត៌មានមួយនេះ បានធើ្វឲ្យក្រុមសេះបង្គង់ Juventus ត្រៀមខ្លួនរួចជាស្រេចក្នុងការនាំកីឡាករវ័យ ២០ឆ្នាំ មកលេងនៅអីុតាលី។ យ៉ាងណាក្ដី ទោះ Matial បានបង្ហាញខ្លួនជាង ៤០ប្រកួតក៏ដោយ និងស៊ុតបញ្ចូលទីបានចំនួន ១១គ្រាប់ក៏ដោយ ប៉ុន្ដែរូបគេហាក់បីដូចនៅក្រោមខែ្សប្រយុទ្ធវ័យក្មេង Marcus Rashford ដែលអាចបង្ហាញខ្លួនក្នុងជម្រើសដំបូងច្រើនជាងរូបគេ។ 

Anthony Martial (ស្ដាំ)

មិនត្រឹមតែ Juventus មួយទេដែលចាប់អារម្មណ៍ទៅលើកីឡាករមុខស្មើនេះ ជាក់ស្ដែងមានក្លិបធំៗជាច្រើនទៀតដូចជា Tottenham, Atletico Madrid និង Paris Saint-Germain ផងដែរ ប៉ុន្តែអ្នកចាត់ការក្រុមបិសាចក្រហម លោក Jose Mourinho លើកឡើងថា មិនចង់បានខ្សែប្រយុទ្ធថ្មីទៀតទេ លើកលែងតែ Gareth Bale៕

Mourinho (ស្ដាំ)
Martial
Martial

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]