អេស្ប៉ាញ៖ ក្រោយពីក្រុម Barcelona បានភ្លាត់ស្នៀតធ្លាក់ពីក្របខ័ណ្ឌ Champions League កាលពីយប់មិញ កីឡាករ Andres Iniesta បានបង្ហើបថា ខ្លួនអាចនឹងចាកចេញពីក្លិបអ្នកមានបុណ្យនៅចុងរដូវកាលនេះ។

ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថា ការប្រកួតកាលពីយប់មិញអាចជាប្រកួតចុងក្រោយដែលរូបលោកពាក់អាវ Barcelona នៅក្នុងក្របខ័ណ្ឌ Champions League។

ខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះបានបន្តថា រូបគេមិនទាន់សម្រេចចិត្តឲ្យច្បាស់ទៅលើអនាគតខ្លួនឯងនៅឡើយទេ ប៉ុន្តែរូបគេនឹងប្រាប់អំពីចម្លើយឲ្យបានពិតប្រាកដនៅថ្ងៃទី៣០ខែមេសាខាងមុខនេះ។

ខ្សែបម្រើចាស់វស្សារបស់ក្រុម Barcelona  ក៏បានបង្ហាញអំពីអារម្មណ៍អាក់អន់ចិត្តផងដែរ ក្រោយពីក្រុមរបស់គេបានធ្លាក់ចេញពី Champions League ក្រោមថ្វីជើងក្រុម Roma។

Iniesta បានប្រាប់អ្នកសារព័ត៌មានថា លទ្ធផលនៃការប្រកួតកាលយប់មិញធ្វើឲ្យរូបលោកឈឺចាប់ណាស់ ប៉ុន្តែលោកបានជម្រុញឲ្យមិត្តរួមក្រុមរបស់លោកទាំងអស់ ទាំងអស់គួរតែខិតខំប្រឹងឡើងវិញ ព្រោះពួកគេត្រូវតែលើកពាន La Liga ឲ្យបាន។ 

កីឡាករ Andres Iniesta កាលពីយប់មិញ

គួរឲ្យដឹងថា ថ្មីៗនេះ មានក្លិបមួយចំនួននៅក្របខ័ណ្ឌកំពូលប្រទេសចិន បានកំពុងតែទាក់ទងខ្សែបម្រើវ័យ៣៣ឆ្នាំរូបនេះដើម្បីទៅលេងឲ្យក្លិបពួកគេ មិនតែប៉ុណ្ណោះ គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola ក៏បានបង្ហាញការចាប់អារម្មណ៍ចង់នាំយកកីឡាករ Andres Iniesta មកកាន់ទឹកដី Etihad ផងដែរ៕

កីឡាករ Andres Iniesta

ប្រភព៖ បរទេស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]