អង់គ្លេស៖ ក្រុមេឃខៀវ Manchester City បានធ្លាក់ចេញពីពានរង្វាន់ UEFA Champions League ហើយ ក្រោយត្រូវ Liverpool ដាក់ថែម ២-១ នៅជើងទី២ កាលពីយប់មិញ (សរុបទាំង ២ជើង ៥-១)។

កាលពីជើងទី១ City បានរងគ្រោះ ៣គ្រាប់មកហើយនោះ ដូច្នេះការប្រកួតកាលពីម្សិលមិញ គឺតម្រូវអោយពួកគេត្រូវការរកឲ្យបាននូវគ្រាប់បាល់ជាដាច់ខាត ពោលគឺយ៉ាងហោចណាស់ក៏បាន ៣គ្រាប់ដែរ ទើបអាចមានដង្ហើមក្នុងពានរង្វាន់មួយនេះ។

ចាប់ផ្ដើមត្រឹមនាទីទី២ តង់ទី១ ប៉ុណ្ណោះ ខែ្សប្រយុទ្ធវ័យក្មេង Jesus បានធើ្វឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះហ៊ោពេញកីឡដ្ឋាន Etihad ក្រោយពីអាចស៊ុតបញ្ចូលទី។ ប៉ុន្ដែអ្វីៗហាក់ដូចជាមិនសមបំណង ក្រោយ City ព្យាយាមសម្រុកយ៉ាងណាក៏ដោយ ក៏មិនអាចទម្លុះខែ្សការពារ និងអ្នកចាំទីរបស់ Liverpool បានដែរ។

ផ្ទុយទៅវិញ ក្រុមភ្ញៀវ បានវ៉ាយបកវិញនៅនាទី៥៦ ដោយខែ្សប្រយុទ្ធ Salah និងនាទី៧៧ ដោយ Firmino ធើ្វឲ្យក្រុមដែលមានរហ័ស្សនាមថា ហង្សក្រហម នាំមុខវិញម្ដង។ 

លទ្ធផល ២-១ នេះ បានរក្សារហូតដល់ចប់ការប្រកួត ដែលធើ្វឲ្យ Liverpool បំបាក់ Man City ក្នុងលទ្ធផលសរុបទាំង២ជើង ៥-១ និងបានបន្ដទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Champions League៕  

City 1-2 Liverpool
City 1-2 Liverpool
City 1-2 Liverpool
City 1-2 Liverpool
City 1-2 Liverpool
City 1-2 Liverpool

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]