ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី ១០ មេសា ឆ្នាំ ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន ខាហ្វ័រយូ បានរៀបចំសន្និសីទសារព័ត៌មាន បង្ហាញរថយន្តម៉ាក Foton ស៊េរីថ្មីឆ្នាំ ២០១៨ ចំនួន២ ម៉ូដែល នៅអគារតាំងបង្ហាញផ្ទាល់របស់ Foton ជាមួយវត្តមានថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន និងមិត្តអ្នកសារព័ត៌មានជាច្រើនទៀត។

រថយន្ត ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ ៦លេខអូតូ

រថយន្តស៊េរីថ្មីដែលទើបនឹងបង្ហាញខ្លួនជាផ្លូវការនៅក្នុងប្រទេសកម្ពុជាទាំងពីរម៉ូដែលនោះ មានដូចជា ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ ៦លេខអូតូ ម៉ាស៊ីនម៉ាស៊ូត ពីរបាំង កាប់ពីតាស់ និងហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអ៊ី លេខអូតូ ម៉ាស៊ីនម៉ាស៊ូត កាប់ពីតាស់ ដែលរថយន្តទាំងពីរម៉ូដែលនេះ សុទ្ធតែជាម៉ូដែលចុងក្រោយ ឆ្នាំ ២០១៨តែម្តង។

រថយន្ត ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអ៊ី លេខអូតូ

លោក ស៊ន ភិរម្យ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មប្រចាំក្រុមហ៊ុននេះ បានប្រសាសន៍ថា៖

«រថយន្តហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ និងហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអី លេខអូតូនេះ គឺជារថយន្តនៅក្នុងក្តីស្រម៉ៃរបស់ក្រុមហ៊ុនយើងតាំងពី ខាហ្វ័រយូ បានបង្កើតនៅក្នុងឆ្នាំ ២០១២មកម្ល៉េះ។ រថយន្តទាំង២ម៉ូដែលនេះ បានបំពាក់ទៅដោយចង្កឹះលេខលក្ខណៈស្ពត ម៉ាក ហ្សេតអេស ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ ជាមួយនឹងគ្រឿងបន្លាស់ម៉ាកល្បីៗដូចជា បូស ហ្គេតត្រាក់ ជាដើម ហើយសុទ្ធបានឆ្លងកាត់អ្នកជំនាញបច្ចេកទេស និងការផលិតដ៏ផ្ចិតផ្ចង់បំផុត»។
លោក ស៊ន ភិរម្យ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្ម

ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មរូបនេះបានមានប្រសាសន៍បន្តទៀតថា៖

«រាល់អតិថិជនដែលជាវ Foton ទាំងពីរម៉ូដែលនៅក្នុងថ្ងៃនេះនឹងទទួលបានការធានាជូនលើគុណភាពរថយន្ត ដោយមានការជួសជុលប្តូរគ្រឿងបន្លាស់ រយៈពេល៥ឆ្នាំ ឬ ១៦០,០០០គម និងកញ្ចប់ថែទាំឥតគិតថ្លៃរយៈពេល១ឆ្នាំ ឬ ២០,០០០គម រួមជាមួយការផ្តល់ជូនស្លាកលេខរថយន្តដោយឥតគិតថ្លៃផងដែរ។ អ្វីដែលពិសេសនោះ នោះគឺ រាល់ការទិញ ឬកក់ទុកឥឡូវនេះនឹងទទួលបានតម្លៃពិសេសមិនធ្លាប់មានពីមុនមក។»

គួរបញ្ជាក់ថា រាល់ការទិញ ឬកក់ទុក រថយន្តហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ តម្លៃ ៤១,០០០ ដុល្លារ ឥឡូវនេះនឹងបញ្ចុះជូន នៅសល់តែ ៣៧,៥០០ ដុល្លារតែប៉ុណ្ណោះ។ ចំនែក រថយន្តហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអ៊ី លេខអូតូ ដែលមានតម្លៃ ៥៩,៥០០ ដុល្លារនឹងបញ្ចុះជូននៅសល់តែ ៥៦,០០០ ដុល្លារតែប៉ុណ្ណោះ។

ទាំង Pick-up និង SUV ស៊េរី២០១៨ ចំនួន ២០គ្រឿងដំបូង លក់ចុះថ្លៃជាង ៣០០០ដុល្លារ

សម្រាប់ព័ត៌មានបន្ថែមអំពី ក្រុមហ៊ុន ហ្វូតុន ដែលបានពង្រីកវិសាលភាពផលិតកម្មនៅជុំវិញពិភពលោកតាំងពីឆ្នាំ ១៩៩៦ មកនោះ សូមចូលទៅកាន់គេហទំព័រ www.fotonglobal.com

លោកអ្នកក៏អាចអញ្ជើញមកទស្សនា និងសាកល្បងបើកបររថយន្តផ្ទាល់ ព្រមស្វែងយល់អំពីលក្ខណៈពិសេសៗបន្ថែមទៀត នៅអគារតាំងបង្ហាញ ដែលមានអាស័យដ្ឋាននៅអគារលេខ ៣២០ ផ្លូវសហព័ន្ធរុស្សី ក្រុងភ្នំពេញ ឬទាក់ទងលេខទូរសព្ទ 099 555 199៕ 

រថយន្ត ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ ៦លេខអូតូ
រថយន្ត ហ្វូតុន ធន់លែន (Foton Tunland) ភីកអាប់ ៦លេខអូតូ
រថយន្ត ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអ៊ី លេខអូតូ
រថយន្ត ហ្វូតុន សូវ៉ាន់ណា (Foton Sauvana) ៧កៅអ៊ី លេខអូតូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]