បរទេស៖ កូនរបស់អតីតតារាបាល់ទាត់ Beckham គឺ Brooklyn Beckham ត្រូវបានគេឃើញ កំពុងបង្កាត់ភ្លើងស្នេហ៍តាមរយៈស្នាមថើបជាមួយតារាម៉ូឌែលទស្សនាវដ្ដី Playboy នាង Lexi Wood។ 

កូន Beckham ថើបគ្នាជាមួយតារាម៉ូឌែល

កូនរបស់អតីតកីឡាកររបស់ក្រុម Manchester United បានបង្ហាញពីភាពសង្ហារបស់ខ្លួន តែរូបគេមានរបួសដៃខាងឆ្វេង ខណៈពេលនេះគេមិនមានបញ្ហាអ្វីធ្ងន់ធ្ងរឡើយ។

Brooklyn Beckham

ទៅមើលសង្សារថ្មីរបស់យុវជនវ័យ ១៩ឆ្នាំ វិញ គឺជាតារាម៉ូឌែលដែលចាប់អាជីពមួយនេះតាំងពីឆ្នាំ២០១៦ ខណៈតារាស្រីវ័យ ២០ឆ្នាំ នេះ បានលេចមុខលើទស្សនាវដ្ដីធំៗដូចជា Vogue Japan, Galore, Cosmopolitan Russia និង Playboy ជាដើម។ 

នាង Lexi Wood

គេមិនទាន់ដឹងថា សេចក្ដីស្នេហារវាង Brooklyn Beckham និងនាង Lexi Wood ចាប់ផ្ដើមពីពេលណាណានោះទេ ប៉ុន្ដែសង្សារចាស់របស់ Brooklyn នាង Chloe Moretz ត្រូវបានគេរាយការណ៍ថា បានបែកបាក់គ្នាជាមួយរូបគេហើយ៕ 

សង្សារកូន Beckham មុន
កូន Beckham ជាមួយតារាម៉ូឌែល
សង្សារកូន Beckham បច្ចុប្បន្ន
សង្សារកូន Beckham បច្ចុប្បន្ន
សង្សារកូន Beckham បច្ចុប្បន្ន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]