ភ្នំពេញ៖ ក្រុមហ៊ុន HMD Global ដែលជាក្រុមហ៊ុនផលិត និងចែកចាយទូរសព្ទដៃ Nokia បានប្រកាសថា ទូរសព្ទ Nokia1 នឹងមានលក់ជាផ្លូវការ ហើយនៅតាមហាងលក់ទូរសព្ទ នានាក្នុងប្រទេសកម្ពុជា បន្ទាប់ពីបុណ្យចូលឆ្នាំខ្មែរហើយ នៅថ្ងៃទី២០ ខែមេសាខាងមុខនេះ ក្នុងតំលៃសមរម្យ ត្រឹមតែ $93 ហើយមានថែមជូនស្រោមថ្លា ស្រ្គីនការពារអេក្រង់ និង គម្រោង Smart ធំហ្ម៎ង។

ដោយទទួលបានភាពជោគជ័យនៅក្នុងផ្នែកបច្ចេកវិទ្យា ទូរសព្ទ Nokia 1 ផ្ដល់ជូននូវប្រព័ន្ធស្មាតហ្វូនសំខាន់ៗ ការរចនាដ៏ស្រស់សោភា និងគុណភាពគួរជាទីទុកចិត្ត ទៅកាន់អតិថិជនជុំវិញពិភពលោក។ ទូរស័ព្ទ Nokia 1 បំពាក់នូវប្រព័ន្ធប្រតិបតិ្តការចុងក្រោយគេបង្អស់គឺ Android Oreo™ (Go edition) ដែលជាកំណែទម្រង់របស់ប្រព័ន្ធប្រតិបត្តិការ Android សម្រាប់បំពាក់នៅលើទូរសព្ទ ដែលមាន RAM ទំហំ1GB។ ដូច្នេះហើយ Nokia 1 ផ្តល់ជូននូវគុណតម្លៃ ដ៏អស្ចារ្យ ជាមួយនឹងបទពិសោធដ៏ពិសេសមួយ ដែលរួមបញ្ចូលលក្ខណៈពិសេសទាំងអស់ ដែលអ្នកប្រើប្រាស់រំពឹង ពីស្មាតហ្វូន ដែលមានគុណភាពខ្ពស់។ 

ទូរសព្ទ Nokia1

គុណភាពរបស់ទូរសព្ទស្មាតហ្វូន Nokia សម្រាប់អ្នកទាំងអស់គ្នា

ទូរសព្ទ Nokia 1 មានសមត្ថភាពក្នុងការផ្ដល់ឲ្យមនុស្សកាន់តែច្រើនខាងផ្នែកបច្ចេកវិទ្យា។ ដោយបំពាក់នូវប្រព័ន្ធដំណើរការ quad-core កាមេរ៉ាខាងមុខ និងខាងក្រោយ ប្រព័ន្ធ 4G និងស៊ីមពីរ ទូរសព្ទ Nokia1 ផ្តល់ជូននូវអ្វីគ្រប់បែបយ៉ាងដែលអ្នកចូលចិត្ត។ Nokia 1 បំពាក់ដោយថាមពលថ្ម 2150mAh ដែលអាចដោះ ចេញបាន និងប្រើប្រាស់ប្រព័ន្ធដំណើរការ IPS ហើយ Hardware របស់វាដំណើរការជាមួយកម្មវិធី (optimized apps ) ដែលអាចឲ្យអ្នកប្រើប្រាស់នូវថាមពលថ្មបានយូរបំផុត។

នាំត្រលប់មកវិញនូវស្ទាយផ្ទាល់ខ្លួន

ទូរសព្ទ Nokia 1 ផ្ដល់ជូននូវការរចនាទូរសព្ទ Nokia ដ៏ស្រស់ស្អាតដែលមានភ្ជាប់មកជាមួយរូប “Nokia Smile” នៅក្នុងប្រអប់ថ្មី។ Nokia 1 មាន២ពណ៌ដែលអ្នកអាចរកជាវបាននៅជុំវិញពិភពលោក គឺពណ៌ ក្រហមចាស់ និងពណ៌ខៀវចាស់យ៉ាងស្រស់ស្អាតផងដែល។

សុវត្ថិភាព និងភាពទាន់សម័យជាមួយប្រព័ន្ធប្រតិបតិ្តការ Android Oreo™ (Go edition)

ផលិតឡើងសម្រាប់ទូរសព្ទ ដែលមានទំហំ RAM 1GB Android Oreo™ (Go edition) ភ្ជាប់មកជាមួយនូវកម្មវិធីថ្មីៗពី Google ដែលត្រូវបានរចនាឡើងដើម្បីឲ្យដំណើរការបាន លឿនជាងមុនខណៈពេលដែលប្រើប្រាស់ទិន្នន័យអស់តិចជាងមុន។ ទូរសព្ទ Nokia1 មានបំពាក់នូវកម្មវិធី ពិសេសៗដែល អាចដំណើរការបានយ៉ាងរលូន និងលឿនកម្មវិធីទាំងនោះមានដូចជា Google Go ជាកម្មវិធីសម្រាប់ស្វែងរក វេបសាយ Google Maps™ Go YouTube™ Go និង Google Assistant for Android (Go edition) កម្មវិធីទាំងនេះជួយឲ្យការផ្ញើសារបានលឿន ការតេទូរស័ព្ទ កំណត់ម៉ោងរោទិ៍ និងការប្រើប្រាស់ជាច្រើនទៀត ដោយគ្រាន់តែប្រើសម្លេងរបស់អ្នក។

ជាមួយកម្មវិធីមានស្រាប់ និងស្រាលជាងមុននៅលើប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go edition), អ្នកនឹងទទួលបានទំហំផ្ទុក ច្រើនជាងប្រអប់ Android Nougat បាន២ដង។ ស្មាត ហ្វូន Nokiaទាំងអស់មិនមានកម្មវិធី ដែលមិនចាំបាច់ដែលនាំអោយខាត space(bloat ware, IU Changes)នៅលើទូរសព្ទរបស់អ្នកផ្តល់ឱ្យអ្នកឡើយ។ ប្រព័ន្ធប្រតិបត្តិការ Android Oreo™ (Go Edition) ផ្តល់ជូន នូវបទពិសោធរលូន រហ័ស ខណៈពេលដែលទូរសព្ទរបស់អ្នកទទួលបានបច្ចុប្បន្នភាព (up-to-date) និង លក្ខណៈពិសេសចុងក្រោយបំផុត ដែលរួមបញ្ចូលទាំង Google Play Protect ដែលជួយរក្សាកម្មវិធី និងទិន្នន័យរបស់អ្នកឲ្យមានសុវត្ថិភាពជាបន្តបន្ទាប់។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ the HMD Press Office: [email protected]
[email protected]  

ទូរសព្ទ Nokia1

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]