សម្រាប់រថយន្ត Nissan Navara មានលក្ខណៈ សុវត្ថិភាពពិសេសជាច្រើនដូចជា៖

• Anti-Lock Braking System (ABS) ជួយរក្សាលំនឹង និងគ្រប់គ្រងចង្កូត នៅពេលដែលមានការឈប់ដោយបន្ទាន់ (ឈប់ភ័យស្លន់) ដែលអាចជួយអោយបត់បែនបានដើម្បីចៀសវាងនូវឧបសគ្គជុំវិញ។
• Electronic Brake-force Distribution (EBD) គឺជាប្រព័ន្ធបន្ថែមកម្លាំងទៅហ្វ្រាំងខាងក្រោយដោយស្វ័យប្រវត្តិនៅពេលដែលរថយន្តមានការផ្ទុកទំងន់ធ្ងន់។
• Traction Control System (TCS) គឺជាប្រព័ន្ធជំនួយដល់កង់នៅពេលដែលមានកង់មួយធូរដែលបណ្ដាលអោយមានការរអិល ដើម្បីកាត់បន្ថយកម្លាំងម៉ាស៊ីន ឬសម្ពាធហ្វ្រាំង ដើម្បីជួយពន្យឿតល្បឿនពីកម្លាំងការអូសទាញ។
• The Vehicle Dynamic Control (VDC) ជាប្រព័ន្ធស្វ័យប្រវត្តិពីការការពារធ្លាក់ចំហៀង, ការរក្សាផ្លូវដៃចង្កូតរបស់ខ្លួន។
• Active Brake Limited Slip (ABLS) ជួយផ្តល់នូវកម្លាំងរុញច្រាន ដើម្បីរក្សាចង្កូតរបស់អ្នកក្នុងការគ្រប់គ្រង។
• Hill Start Assist (HSA) នឹងជួយទប់ស្កាត់ការរអិលថយក្រោយនៅពេលធ្វើការឡើងភ្នំ។
• Hill Descent Control (HDC) ដែលគ្រប់គ្រងហ្វ្រាំងសម្រាប់ពេលចុះចំណោត ៕

សម្រាប់ព័ត័មានលម្អិត លោកអ្នកអាចចូលទៅកាន់៖
 https://www.facebook.com/CambodiaNissan/ 

លក្ខណៈ សុវត្ថិភាពពិសេសរបស់រថយន្ត Nissan Navara

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]