ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៨ ផលិតកម្ម មហាហង្ស សហការជាមួយ ស្ថានីយ៍ទូរទ្សន៍ PNN បានរៀបចំសន្និសីទសារព័ត៌មាន សម្ពោធរឿងភាគថ្មីរបស់ខ្លួន គឺរឿង « ម្ចាស់បំណុល » នៅ Hard Rock Café ដែលមានទីតាំងស្ថិតក្នុង អាគារ Exchange Square ជាន់ផ្ទាល់ដី ។

សន្និសីទសារព័ត៌មាន សម្ពោធរឿងភាគថ្មី « ម្ចាស់បំណុល »

កម្មវិធីនេះមានការចូលរួម ពីអគ្គនាយកផលិតកម្ម មហាហង្ស លោក អុិន សុភិន និង លោក ប្រាម៉ូត ឈូកេសីរីឆៃ អគ្គនាយកស្ថានីយ៍ទូរស្សន៍ PNN ព្រមទាំងតារាកិត្តិយសជាច្រើនទៀតផងដែរ ។

រឿង « ម្ចាស់បំណុល » ជាសាច់រឿងថ្មីមួយដែលជាស្នាដៃនិពន្ធផ្ទាល់ពី លោកអុិន សុភិន ហើយរឿងនេះ និយាយពីការតស៊ូ របស់តួឯកស្រី ព្រោះតែជីវភាពខ្វះខាត ក្រ ក្សត់ នាងខំប្រឹងរកលុយដើម្បីព្យាបាលជំងី ម្ដាយ ព្រមទាំង ជីដូន។

នាងព្យាយាមដោះខ្លួនពីបំណុល និងការធ្វើបាបយ៉ាងខ្លាំងពីតួប្រុសជាម្ចាស់បំណុល ដែលធ្វើឲ្យនាងស្គាល់គ្រប់នូវរសជាតិជីវិត ទឹកភ្នែក ការលំបាក ការជាន់ឈ្លីជាដើម ជាក់ស្ដែងរឿងភាគនេះ ចង់បង្ហាញ ពីភាពកត្តញ្ញូរបស់នាង ចំពោះគ្រួសារ ដោយហ៊ានលះបង់គ្រប់យ៉ាង ឲ្យតែម្ដាយ និង ជីដូននាងបានសុខ ។

រឿងភាគថ្មីមួយនេះ ចូលរួមសម្ដែង ដោយតារាល្បីៗជាច្រើនៗ ដូចជា អ្នកនាង ភិន សុដាលីស លោក ភឹម តារាវិបុល ទស្សនិកជនប្រាកដជាចង់ជ្រាបហើយថា នឹងបញ្ចាំងជូនទស្សនាពេលណា រឿងនេះនឹងផ្សាយជូនទស្សនា លើកញ្ចក់ទូរទស្សន៍ PNN ចាប់ពីថ្ងៃទី ២០ខែមេសានេះតទៅ រៀងរាល់ថ្ងៃ ព្រហស្បត៍ ដល់ ថ្ងៃសោរ៍ វេលាម៉ោង ៨ ដល់ ម៉ោង៩យប់ ៕

ចង់ជ្រាបឲ្យកាន់តែច្បាស់ថាសាច់រឿងល្អមើល និងកម្សត់យ៉ាងណា កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ដែលរឿងនេះ និងចាក់បញ្ចាំងជូនក្នុងពេលឆាប់ៗខាងមុខនេះ! 

លោក អុិន សុភិនអគ្គនាយកផលិតកម្ម មហាហង្ស
លោក ប្រាម៉ូត ឈូកេសីរីឆៃ អគ្គនាយកស្ថានីយ៍ទូរស្សន៍ PNN
សន្និសីទសារព័ត៌មាន សម្ពោធរឿងភាគថ្មី « ម្ចាស់បំណុល »
សន្និសីទសារព័ត៌មាន សម្ពោធរឿងភាគថ្មី « ម្ចាស់បំណុល »
សន្និសីទសារព័ត៌មាន សម្ពោធរឿងភាគថ្មី « ម្ចាស់បំណុល »
សន្និសីទសារព័ត៌មាន សម្ពោធរឿងភាគថ្មី « ម្ចាស់បំណុល »
សន្និសីទសារព័ត៌មាន សម្ពោធរឿងភាគថ្មី « ម្ចាស់បំណុល »
សន្និសីទសារព័ត៌មាន សម្ពោធរឿងភាគថ្មី « ម្ចាស់បំណុល »

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]