អង់គ្លេស៖ ខែ្សបម្រើ Juan Mata អាចនឹងចាកចេញពីក្រុមបិសាចក្រហម Manchester United ជំនួសវិញដោយខែ្សបម្រើ Willian របស់ Chelsea។

កីឡាករជម្រើសជាតិប្រេស៊ីល រូបនេះ ត្រូវបានអ្នកចាត់ការលោក Jose Mourinho តាមប្រមាញ់តាំងពីរដូវកាលមុនមកម្ល៉េះ ថែមទាំងបានជួបជាមួយអ្នកតំណាងរបស់គេថែមទៀតផង ប៉ុន្ដែចុងក្រោយ Willian សម្រេចបន្ដនៅ Chelsea។

កុងត្រារបស់តារាឆ្នើមសញ្ជាតិប្រេស៊ីលនៅ Stamford Bridge នឹងអស់សុពលភាពក្នុងឆ្នាំ២០២០ ហើយបើចង់លក់ Chelsea អាចទាមទារថ្លៃ៣០លានផោនដូចគ្នានឹងតម្លៃដែលក្លឹបបានផ្ដល់ឲ្យ Shakhtar Donetsk កាលពី៥ឆ្នាំមុន។

Mata នៅសល់កុងត្រាជាមួយ Man Utd ត្រឹម ១ឆ្នាំ ទៀតតែប៉ុណ្ណោះ ហើយលោក Jose Mourinho ក៏មិនទាន់ច្បាស់ ១០០% នោះទេថា រូបលោកនឹងបន្ដកុងត្រាឲ្យកីឡាករជម្រើសជាតិអេស្ប៉ាញ ដែរ ឫយ៉ាងណានោះទេ៕  

Willian
Juan Mata

ប្រភព៖ The Sun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]