កាលពីពេលថ្មីៗនេះ ក្រុមអ្នកសារព៌ត័មាន ស៊ីប៊ីអេស(CBS) របស់ប្រទេសអង់គ្លេស បានបង្ហោះវីដេអូមួយ ដែលបង្ហាញពីភាពអស្ចារ្យ នៃកូនភ្លោះពីរនាក់ បានឈ្លោះគ្នានៅក្នុងផ្ទៃ។

បើតាមប្រភពព៌ត័មានរបស់ ស៊ីប៊ីអេស(CBS) បានឲ្យដឹងថា វីដេអូកូនភ្លោះឈ្លោះគ្នានៅក្នុងផ្ទៃនេះ គឺថតនៅមជ្ឈមណ្ឌលរក្សាគត៌ ស្ថិតនៅក្នុងទីក្រុង London ប្រទេសអង់គ្លេស ដោយប្រើម៉ាស៊ីនម្យ៉ាងដែលមានឈ្មោះថា អ៊ឹម.អរ.អាយ(MRI)។ បើតាមសម្តីរបស់វេជ្ជបណ្ឌិត ដែលមានឈ្មោះថា ម៉ារីសា ថាយឡើ បាននិយាយប្រាប់អ្នកសារព៌ត័មាន ស៊ីប៊ីអេស(CBS)ថា ការឈ្លោះគ្នានេះ គឺដើម្បីដណ្តើមយកកន្លែងរបស់ពួកគេ ដោយសារតែនៅក្នុងនោះតូចចង្អៀត ទើបធ្វើឲ្យទារកមួយនៅក្នុងផ្ទៃនោះ ខំធាក់ទារកមួយទៀត ឲ្យចេញឆ្ងាយពីគេបន្តិច។

យ៉ាងណាម៉ិញ នេះគឺជារឿងមួយដ៏អស្ចារ្យ និងមិនធ្លាប់មាន ដែលធ្វើឲ្យមនុស្សជាច្រើននាក់ មានការភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៏យ៉ាងខ្លាំង។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]