អ៊ីតាលី៖ កំពូលខែ្សប្រយុទ្ធ Cristiano Ronaldo បានស៊ុតគ្រាប់បាល់ដ៏អស្ចារ្យ កាលពីយប់មិញនេះ ដែលធើ្វឲ្យអ្នកគាំទ្រពេញកីឡដ្ឋាន Juventus ទាំងមូលភ្ញាក់ផ្អើល និងទះដៃអបអរសាទរដល់រូបគេ។

ទោះគ្រាប់បាល់នេះ គឺជាគ្រាប់បាល់កម្រនឹងឃើញមែន តែ Zinedine Zidane បាននិយាយបែបកំប្លែងបន្តិចថា គ្រាប់របស់ Ronaldo ជាគ្រាប់ដ៏ល្អមួយ តែវាមិនទាន់ល្អដូចគ្រាប់របស់លោកទាត់ចូល Bayer Leverkusen នោះទេ។ កាលពីឆ្នាំ២០០២ Real Madrid បានជួបប្រទះគ្នាជាមួយ Bayer Leverkusen ក្នុងវគ្គផ្ដាច់ព្រ័ត្រ គ្រានោះ Zidane កំពុងលេងនៅស្ដេចស។

ក្រោយបញ្ចប់ការប្រកួត Zidane និយាយថា «គ្រាប់របស់ Ronaldo ជាគ្រាប់ល្អមួយក្នុងប្រវត្តិសាស្រ្ដ ប៉ុន្តែគ្រាប់របស់ខ្ញុំស្អាតជាង» ។

សូមបញ្ជាក់ថា ខែ្សប្រយុទ្ធឆ្នើមរបស់ Real Madrid នេះ បានស៊ុតបញ្ចូលទី ២គ្រាប់ ដែលមាន១គ្រាប់ ជាគ្រាប់ដ៏អស្ចារ្យ ក្នុងជ័យជម្នះ ៣-០ ទៅលើ Juventus ក្នុងជើងទី១ វគ្គ ១/៤ផ្ដាច់ព្រ័ត្រ ពានរង្វាន់ Champions League ៕ 

Ronaldo
Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]