អង់គ្លេស៖ ក្រោយពីគ្រូបង្វឹករបស់ Liverpool បាននិយាយអំពីយុទ្ធសាស្ត្រលេងថ្មី នៅពេលដែលក្រុមពួកគេប៉ះជាមួយ Manchester City, ឥឡូវនេះលោក Pep Guardiola បានតបទៅវិញថា ក្រុមរបស់លោកមិនញញើតនូវយុទ្ធសាស្ត្រថ្មីរបស់ Liverpool ឡើយ។

គ្រូបង្វឹករបស់ក្រុម Manchester City លោក Pep Guardiola បាននិយាយក្នុងសន្និសីទកាសែតមួយថា ក្រុម Liverpool ជាក្រុមមួយដែលមានខ្សែប្រយុទ្ធខ្លាំងៗជាច្រើន ដូចជា Sadio Mane, Roberto Firmino និងជាពិសេសគឺ Mohamed Salah ដូច្នេះវាមិនងាយស្រួលទេសម្រាប់ Manchester City ។ 

លោកបានបន្តថា ប៉ុន្តែទោះបីជាក្រុម Liverpool មានខ្សែប្រយុទ្ធគួរឲ្យខ្លាចយ៉ាងណាក្តី ក៏លោកគិតថា ក្រុម Manchester City នៅតែមានប្រៀបជាង ទាំងខ្សែប្រយុទ្ធ ទាំងខ្សែបម្រើ និងទាំងខ្សែការពារ។ 

គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ រូបនេះ បានបន្ថែមទៀតថា លោកមានភាពជឿជាក់ទៅលើកីឡាកររបស់លោក ហើយលោកក៏ជឿដែរថា ពួកគេនឹងយកជ័យជម្នះទៅលើ Liverpool បាន ទោះបីជាពួកគេប្រកួតក្នុងទឹកដី Anfield ក៏ដោយ។

លោក Gurdiola​ និងកូនក្រុម

គួរឲ្យដឹងផងដែរថា ជំនួបចុងក្រោយបង្អស់របស់ក្រុមទាំងពីរ បានបញ្ចប់ទៅដោយលទ្ធផល Liverpool ឈ្នះ Manchester City ៤ទល់នឹង៣ ហើយការប្រកួតនេះផងដែរគឺជាការចាញ់ដំបូងបង្អស់របស់ Manchester City នៅក្នុងក្របខ័ណ្ឌ Premier League ។

ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅយប់នេះ វេលាម៉ោង១៖៤៥នាទី៕ 

ជំនួបរវាង Liverpool និង Man City កាលពីលើកមុន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]