ភ្នំពេញ៖ កាលពីថ្មីៗនេះ តារាចម្រៀង និងជាពិធិការិនីដ៏ពេញនិយម កញ្ញា បេប៊ី បានចូលលេងកម្មវិធីលំដាប់ថ្នាក់ពិភពលោក Killer Karaoke រដូវកាលទី៣ របស់ទូរទស្សន៍ហង្សមាស។

យ៉ាងណាមិញ នៅក្នុងកម្មវិធីនេះដែរ កញ្ញា បេប៊ី ត្រូវបានតម្រូវឲ្យលេងវិញ្ញាសារ ឆក់ឥតល្ហែ ដែលជាវិញ្ញាសារមួយ ដ៏ពិបាកនៅក្នុងកម្មវិធីនេះ។ ក្នុងនោះដែរ អំឡុងពេលដែល កញ្ញា ប៊េប៊ី កំពុងលេងវិញ្ញាសារមួយនេះ នាងបានធ្វើឲ្យមហាជនផ្ទុះសំណើចយ៉ាងខ្លាំង ព្រោះថាអ្នកគាំទ្រទើបតែដឹងថា តារារូបស្រស់ម្នាក់នេះ ពូកែភ្ញាក់ដល់ថ្នាក់នេះសោះ។

ក្នុងនោះដែរ នៅពេលដែលគេឆក់នាងម្តងៗ បេប៊ី នាងបានបោះចោលរបស់នៅក្នុងដៃចោលទាំងអស់ ហើយមិនត្រឹមតែប៉ុណ្ណោះ នាងថែមទាំងវាយក្បាល និងហក់ធាក់ពិធីករថែមទៀតផង។

ទោះជាយ៉ាងណាក្តី បេប៊ី នៅតែឈ្នះវិញ្ញាសារមួយនេះ បានយ៉ាងជោគជ័យ ដោយគ្មានបញ្ហាអ្វីបន្តិចនោះទេ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ 

បេប៊ី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]