ភ្នំពេញ៖ តារាពហុជំនាញ អ្នកនាង កាតុ កំពុងឡើងកូដខ្លាំង នាមួយរយៈចុងក្រោយ តាមរយៈស្នាដៃសម្ដែង ច្រៀង ក៏ដូចជា ដំណើរការ កម្មវិធីទូរទស្សន៍ ។

ជារឿយៗតារាស្រីរូបនេះ តែងបង្ហាញវត្តមាន ក្នុងកម្មវិធីតូចធំនានា ជាមួយស្ទីលតុបតែងខ្លួន បែបនារីសម័យថ្មី យ៉ាងស្រស់ស្អាត គួរជាទីចាប់អារម្មណ៍ មិនឲ្យចាញ់តារាក្មេងៗ ជំនាន់ក្រោយ ឡើយ ។

ជាក់ស្ដែង កាលពីយប់មិញនេះដែរ  ម្ចាស់បទ «រាំជាន់អាចម៌គោ» អ្នកនាង កាតុ  ក៏បានបង្ហោះរូបភាព រួមគ្នាជាមួយ កញ្ញា សុខ ពិសី លើបណ្ដាញសង្គម អមនឹងស្ទីលតែងខ្លួន យ៉ាងពិសេស សម្រាប់ ចូលរួមក្នុងកម្មវិធីច្រៀងមួយកន្លែង ។

ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ដល់ពេល អ្នកនាង ថតរូបជិត កញ្ញា ពិសី បែបនេះ ទើបដឹងច្បាស់ថា សម្រស់ អ្នកម្ដាយ ហ៊ាយស៊ូ រូបនេះ នៅតែស្រស់ស្អាត លេចធ្លោ មិនចាស់តាមវ័យទាល់តែសោះ  ជាពិសេស រូបរាង និងដងខ្លួន គឺនៅតែស្លីម ស្អាត មិនណយនោះទេ៕

ចង់ជ្រាបច្បាស់ ទស្សនា រូបភាពខាងក្រោម៖

កាតុ
កាតុ
កាតុ និង សុខ ពិសី
កាតុ និង សុខ ពិសី
កាតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ ពិសី