ថៃ៖ តារាសម្តែងស្រី Yaya Urassaya ក្រៅពីមានសម្រស់ស្រស់ស្អាតហើយ នៅក្នុងគ្រួសារនាងក៏ជាកូនពៅគេផងដែរ ដោយទទួលបាននូវក្តីស្រលាញ់យ៉ាងពេញលេញ។

ហើយពេលចេញទៅថតកម្មវិធីសម្តែង ឬផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗម្តងៗ ក៏មានម្តាយ តាមថែរក្សានាង យ៉ាងយកចិត្តទុកដាក់ខ្លាំងបំផុត មិនឱ្យរំលងពីក្រសែភ្នែកនោះទេ។

ជាក់ស្តែង ពេលចេញតាមកម្មវិធីមួយនេះ ម្តាយ និងបងស្រីរបស់តារាសម្តែងស្រី Yaya Urassaya ក៏បានតាមមើលថែទាំនាង យ៉ាងជិតស្និទ្ធជាប់ខ្លួនមិនឱ្យរំលងទេ។ ហើយហេតុតែស្រលាញ់ខ្លាំងពេក បងស្រីបង្កើតបស់តារាស្រីរូបនេះ ក៏បានឈរបញ្ចុកទឹកឱ្យដោយផ្ទាល់ដៃតែម្តង ទាំងមិនឲ្យនាងលំបាកកាន់ខ្លួនឯងនោះឡើយ។

រកឯណាបានបងស្រី និងម្តាយ ដែលតែងតែដើរតាមមើលថែរក្សាជាប់ខ្លួន មិនឱ្យឃ្លាតបែបនេះ? ហើយជាតារាល្បីឈ្មោះបែបនេះផង ម្តាយ និងបងស្រី ក៏មិនអាចបណ្តោយឱ្យទៅណាតែម្នាក់ឯងងាយៗបានដែរ៕ 

ទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

Yaya ក្នុងកម្មវិធី
Yaya ក្នុងកម្មវិធី
Yaya ក្នុងកម្មវិធី
Yaya ក្នុងកម្មវិធី
Yaya
Yaya
បងស្រី ឈរបញ្ចុកទឹកឱ្យ Yaya ផ្ទាល់ដៃ
បងស្រី ឈរបញ្ចុកទឹកឱ្យ Yaya ផ្ទាល់ដៃ
បងស្រី ឈរបញ្ចុកទឹកឱ្យ Yaya ផ្ទាល់ដៃ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]