(ភ្នំពេញ)៖ តារា Original song លោក Mc Bull ដែលតែងតែត្រូវបានទស្សនិជន គាំទ្រច្រើន រាល់ស្នាដៃរបស់លោក ជាពិសេសតាមរយៈបទប្រភេទយុវវ័យជាច្រើន ដូចជា «ហនុមាន» និង .0 ជាដើម។ យ៉ាងណាមិញ ថ្មីៗនេះ ស្រាប់តារាប្រុសរូបខ្ពស់ ស្រឡះ លោក Mc Bull បានបង្ហោះសារមួយចំនួននៅលើបណ្តាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដែលនិយាយពីចម្រៀងរបស់ខ្មែរមួយចំនួន កំពុងល្បីនៅប្រទេសថៃ។

ក្នុងនោះផងដែរ លោក Mc Bull បានសរសេរថា «ធ្វើចម្រៀង បើចង់ឲ្យគេរាំ Cover តាមច្រើនគ្មានអ្វីពិបាកទេ ជួលគេទៅ បើជួលក្រុមរាំថៃឲ្យគេរាំ យ៉ាងច្រើន មួយបទ ៣០០ដុល្លារ ហើយយកមក Share ទៅ ថាបទរបស់ខ្ញុំ ល្បីដល់ប្រទេសថៃ ដល់ថ្នាក់ថៃយកទៅរាំ ហើយចំណាយ ៥០០ដុល្លារ ទៀត ដើម្បីជួលខាងព័ត៌មាន ក្នុងស្រុកជាច្រើនជួយចុះផ្សាយ ថាបទយើង ល្បីល្បាញដល់ប្រទេសជិតខាង ខ្ញុំនិយាយតែសម្រាប់នាក់ មានលុយទេណា បើអ្នកគ្មានលុយទេមិនបាច់ចាំធ្វើអ៊ីចឹងទេ»

បន្ទាប់ពីសារខាងលើនេះ ត្រូវបានទស្សនិកជនធ្វើការចែករំលែកតៗ រហូតមានការយល់ច្រឡំ ថាលោកកំពុងដៀមដាមដល់ បុគ្គលណាហើយនោះ លោកបានបកស្រាយបន្ថែមថា «ខ្ញុំនិយាយពីរបៀប Promote ចម្រៀងសោះ ម្នាក់ៗ យកដាក់ខ្លួន ថាខ្ញុំនឹង និយាយដាក់អ្នកនេះ ដាក់អ្នកនោះ Hmmmm ចប់ហើយបើចឹងមិនបាច់ចាំនិយាយអី បានទេ អត់អាន Caption គេ Hmmm ម្នាក់ណាក៏ជាអ្នកមាន សមត្ថភាព ដែលនេះគ្រាន់ចែករំលែកខុសដែល ពីរបៀបធ្វើសោះ» 

យ៉ាងណាមិញ ទោះបីជាលោក បានបកស្រាយដូច្នេះក្តី ប៉ុន្តែទស្សនិកជន នៅតែមានអារម្មណ៍លោក ឌឺដង ឬដៀមដាម អ្នកចម្រៀងខ្មែរ មួយចំនួន ខណៈថ្មីៗនេះ ក៏មានចម្រៀងមួយចំនួនរបស់ខ្មែរ ល្បីដល់ប្រទេសថៃដែរនោះ៕

សាររបស់តារា Original song លោក Mc Bull
តារា Original song លោក Mc Bull
តារា Original song លោក Mc Bull
តារា Original song លោក Mc Bull
តារា Original song លោក Mc Bull
តារា Original song លោក Mc Bull
តារា Original song លោក Mc Bull
តារា Original song លោក Mc Bull

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]