បរទេស៖ ក្រុមវិភាគទៅលើកីឡាបាល់ទាត់មួយដែលមានឈ្មោះថា CIES Football Observatory បានចេញតារាងមួយដែលដាក់ចំណាត់ថ្នាក់តារាបាល់ទាត់ល្អជាងគេលើពិភពលោកនាពេលបច្ចុប្បន្ននេះ។

គេបានវិភាគអស់រយៈពេល៣ខែមុននេះ ទៅលើការលេងរបស់កីឡាករនៅក្នុង League ធំៗ៥របស់អឺរ៉ុប ដែលក្នុងនោះរួមមាន Premier League របស់អង់គ្លេស La Liga របស់អេស្ប៉ាញ Series A របស់អុីតាលី Bundesliga របស់អាល្លឺម៉ង់ និង Ligue 1 របស់បារាំង។

ហើយគេបានដាក់ពិន្ទុ ដោយមើលទៅលើ ៦កត្តារបស់កីឡាករនីមួយៗដែលរួមមាន៖ ការរក្សាបាល់ ការដណ្ដើមបាល់ ការចែកបាល់ ការញាក់បាល់ ការបង្កើតឱកាស និងការស៊ុត។ ហើយលទ្ធផលរបស់ក្រុមគេក៏ត្រូវរាប់បញ្ចូលផងដែរ បើសិនជាក្រុមគេចាញ់ ស្របពេលដែលគេលេងបានល្អ ពិន្ទុខ្លះៗនឹងត្រូវបានគេដកវិញ៕

ខាងក្រោមជាចំណាត់ថ្នាក់តារាបាល់ទាត់កំពូលទាំង២៣លើពិភពលោក៖

១៨. André-Frank Zambo មកពីក្រុម Marseille
៌៎៎៎=១៧. Harry Kane មកពីក្រុម Tottenham Hotspur
=១៧. Heung-min Son អាយុ ២៥ឆ្នាំ មកពីក្រុម Tottenham Hotspur
=១៧. Suso អាយុ ២៤ឆ្នាំ មកពីក្រុម AC Milan
១៦. Giorgio Chiellini អាយុ ៣៣ឆ្នាំ មកពីក្រុម Juventus
១៥. Gonzalo Higuaín អាយុ ៣០ឆ្នាំ មកពីក្រុម Juventus
១៤. Joël Matip អាយុ ២៦ឆ្នាំ មកពីក្រុម Liverpool
១៣. Gerard Piqué អាយុ ៣១ឆ្នាំ មកពីក្រុម Barcelona
=១២. Raúl Albiol អាយុ ៣២ឆ្នាំ មកពីក្រុម Napoli
=១២. Thiago Silva អាយុ ៣៣ឆ្នាំ មកពីក្រុម Paris Saint-Germain
១១. Ivan Rakitić អាយុ ៣០ឆ្នាំ មកពីក្រុម Barcelona
១០. Nicolás Otamendi អាយុ ៣០ឆ្នាំ មកពីក្រុម Manchester City
=៩. Mário Rui អាយុ ២៦ឆ្នាំ មកពីក្រុម Napoli
=៩. Hakan Çalhanoğlu អាយុ ២៤ឆ្នាំ មកពីក្រុម AC Milan
៨. Davinson Sánchez អាយុ ២១ឆ្នាំ មកពីក្រុម Tottenham Hotspur
៧. Mousa Dembélé អាយុ ៣០ឆ្នាំ មកពីក្រុម Tottenham Hotspur
៦. Marek Hamšík អាយុ ៣០ឆ្នាំ មកពីក្រុម Napoli
=៥. Christian Eriksen អាយុ ២៦ឆ្នាំ មកពីក្រុម Tottenham Hotspur
=៥. Mohamed Salah អាយុ ២៥ឆ្នាំ មកពីក្រុម Liverpool
៤. Kalidou Koulibaly អាយុ ២៦ឆ្នាំ មកពីក្រុម Napoli
៣. Cristiano Ronaldo អាយុ ៣៣ឆ្នាំ មកពីក្រុម Real Madrid
២. Toni Kross អាយុ ២៨ឆ្នាំ មកពីក្រុម Real Madrid
១. Lionel Messi អាយុ ៣០ឆ្នាំ មកពីក្រុម Barcelona

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]