ភ្នំពេញ៖ តើអ្នកត្រៀមខ្លួនហើយឬ “ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់ ក្នុងកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken®?

កម្មវិធីដំណើរទេសចរណ៍នេះផ្តល់ឱ្យអ្នកគាំទ្រកីឡាបាល់ទាត់ នៅជុំវិញពិភពលោកមានឱកាសកាន់តែស្និទ្ធស្នាលជាមួយវីរបុរសជើងឯក និងពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ... ហើយឥឡូវនេះនឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាជាលើកដំបូងបង្អស់ពុំដែលធ្លាប់មានពីមុនមក!

ក្នុងប្រវត្តិសាស្ត្រដប់មួយឆ្នាំរបស់កម្មវិធីដំណើរទេសចរណ៍នេះបានទៅដល់ ២៦ ប្រទេសនៅទូទាំងទ្វីបអាហ្រ្វិក អាស៊ី អាមេរិកខាងត្បូង និងអាមេរិកខាងជើង។ កម្មវិធីដំណើរទេសចរណ៍នៅឆ្នាំនេះក្រោមប្រធានបទ "ចែករំលែកភាពរំភើបរីករាយ ចែករំលែកពានរង្វាន់" នឹងមកដល់កម្ពុជាចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៤ ខែមេសា ឆ្នាំ ២០១៨ ខាងមុខនេះ។

កម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ឆ្នាំ ២០១៨ ដែលនាំជូនដោយស្រាបៀរ Heineken® ជំរុញផ្តល់ឲ្យអ្នកគាំទ្រទូទាំងពិភពលោកនូវឱកាសផ្ទាល់ក្នុងការចូលរួមទទួលបានភាពរំភើបរីករាយនៃការទស្សនាការប្រកួតនេះ និងមានឱកាសដ៏កម្រក្នុងការឃើញផ្ទាល់នូវពានរង្វាន់ដ៏ល្បីល្បាញនេះ ជួបផ្ទាល់ជាមួយលោក Ruud van Nistelrooy និងទទួលបទពិសោធន៍ដ៏រំភើបនៃដំណើរទស្សនកិច្ចនេះ។

លោក Ruud van Nistelrooy ត្រូវបានចាត់ទុកថាជាខ្សែប្រយុទ្ធដ៏ឆ្នើមបំផុតក្នុងជំនាន់របស់លោកដោយស៊ុតបញ្ចូលទីបាន ១៥០ គ្រាប់ក្នុង ២១៩ ប្រកួតសម្រាប់ក្រុម Manchester United និងជាកីឡាករស៊ុតបញ្ចូលទីបានច្រើនជាងគេក្នុងកំណត់ត្រាបាល់ទាត់អឺរ៉ុបរបស់ក្លិបនេះ និងជាកីឡាករស៊ុតបាល់បញ្ចូលទីច្រើនជាងគេបីសម័យកាលក្នុងក្របខ័ណ្ឌ UEFA Champions League ។

ព័ត៌មានបន្ថែមអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® និងវីរបុរសបាល់ទាត់លោក Ruud van Nistelrooy នឹងធ្វើការចេញផ្សាយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

ដើម្បីតាមដានព័ត៌មានអំពីកម្មវិធីដំណើរទេសចរណ៍ពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League ដែលនាំជូនដោយស្រាបៀរ Heineken® នៅក្នុងប្រទេសកម្ពុជា និងឱកាសសម្រាប់អ្នកគាំទ្រចូលរួមក្នុងសកម្មភាពផ្សេងៗ សូមចូលមើលគេហទំព័រ
www.facebook.com/Heineken

សូមរីករាយទទួលទានស្រាបៀរ Heineken ដោយទទួលខុសត្រូវ!

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]