បារាំង៖ កីឡាករ Kylian Mbappe គឺខ្សែប្រយុទ្ធមួយរូប ដែលកំពុងមានឈ្មោះល្បីល្បាញ ក្នុងពិភពបាល់ទាត់បច្ចុប្បន្ននេះ បន្ទាប់ពីរូបគេបានបង្ហាញទម្រង់លេងយ៉ាងល្អប្រសើរ នៅក្នុងក្លិបថ្មី Paris Saint-Germain ។

ប៉ុន្តែយ៉ាងណាមិញ Kylian Mbappe មិនមែនជាមនុស្សតែម្នាក់គត់ ក្នុងគ្រួសាររបស់ខ្លួន ដែលកំពុងធ្វើការប្រកប នៅក្នុងក្លិបអ្នកមាន PSG នោះឡើយ។ ខណៈពេលដែលកីឡាករ Kylian Mbappe បាននឹងកំពុងធ្វើការសាងកេរ្តិ៍ឈ្មោះ នៅលើឆាកអន្តរជាតិ ប្អូនប្រុសរបស់គេ Ethan Mbappe ក៏កំពុងតែដើរតាមគន្លងចាស់ របស់បងប្រុសខ្លួន ដោយធ្វើការបានបង្ហាញខ្លួនលើកដំបូង នៅក្នុងក្រុមយុវជនក្រោម ១២ឆ្នាំរបស់ក្លិប PSG ។

នៅក្នុងការប្រកួតទល់នឹងក្រុម Ys Gem Academy របស់ជប៉ុន ក្រុមយុវជនក្រោម ១២ឆ្នាំរបស់ PSG បានទទួលជ័យជម្នះ ក្នុងលទ្ធផល ៩-០ ។ ហើយកីឡាករ Ethan Mbappe ថែមទាំងអាចរកគ្រាប់បាល់ បានមួយគ្រាប់ទៀតផង។

អ្នកវិភាគបាល់ទាត់ជាច្រើន បានជឿជាក់ថា បើសិនជា Ethan Mbappe ធ្វើការយកចិត្តទុកដាក់ ​​​​​​​​​​​​​​​ក្នុងពេលហ្វឹកហាត់ នោះរូបគេប្រហែលជាអាច ដើរដល់ចំណុចបងប្រុសរបស់ខ្លួនជាមិនខាន ៕ 

កីឡាករ Kylian Mbappe
កីឡាករ Ethan Mbappe
កីឡាករ Ethan Mbappe
Ethan Mbappe និងបងប្រុស
Ethan Mbappe និងបងប្រុស
Ethan Mbappe និងបងប្រុស

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]