អាល្លឺម៉ង់៖ ក្រោយពីលេចឮ ពាក្យចចាមអារ៉ាមជាច្រើនថា កីឡាករ Robert Lewandowski ចង់ចាកចេញពីក្រុម Bayern Munich ថ្មីៗនេះ ស្រាប់តែមានប្រភពព័ត៌មានមួយបង្ហើបថា កីឡាករសញ្ជាតិប៉ូឡូញ រូបនេះ បាននឹងកំពុងតែត្រៀមជួបពិភាក្សាជាមួយអ្នកតំណាងក្រុម Real Madrid ។

បើយោងតាមប្រភពព័ត៌មានមួយនោះ បានឲ្យដឹងថា អ្នកតំណាងរបស់កីឡាករ Lewandowski បានទាក់ទងទៅកាន់ថ្នាក់ដឹកនាំរបស់ Bayern Munich សុំការអនុញ្ញាត ដើម្បីទៅពិភាក្សាអំពីការផ្លាស់ប្តូរក្លិប នៅចុងរដូវកាលនេះ ជាមួយនឹងក្រុម Real Madrid។

កីឡាករ Robert Lewandowski បានធ្លាប់ប្រាប់ទៅកាន់មិត្តរួមក្រុមថា ការទៅលេងឲ្យក្រុម Real Madrid គឺជាសុបិនមួយរបស់ខ្លួន ដូច្នេះវាមិនសូវជាភ្ញាក់ផ្អើលទេ សម្រាប់អ្នកគាំទ្រក្រុម Bayern Munich នៅពេលដែលឮថាខ្លួន (Lewandowski) កំពុងពិភាក្សាជាមួយតំណាងក្រុម Real Madrid នោះ។ 

អ្នកតំណាងកីឡាករ Lewandowski

គួរបញ្ជាក់ថា កីឡាករ Robert Lewandowski បានផ្ទេរមកលេងឲ្យក្រុម Bayern Munich កាលពីឆ្នាំ២០១៤ ដោយរូបគេបានបង្ហាញខ្លួន ចំនួន ១២១ប្រកួត ព្រមទាំងស៊ុតបញ្ចូលទីបាន ១០០គ្រាប់ផងដែរ ៕

កីឡាករ Robert Lewandowski

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]