ភ្នំពេញ៖ ក្នុងឆ្នាំនេះ ពិធីខួបកំណើតរបស់ ពិធីការិនីឆ្នើម អ្នកនាង យុគ ចិន្តា ហាក់ដូចជា មិនចប់សោះតែម្តង គឺនៅតែមាន មនុស្សមកSurprise នាង ចាប់តាំងពីថ្ងៃទី​២៤ មកទល់ថ្ងៃទី២៧។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏ទទួលបានបាច់ផ្កា នំខេក ជាច្រើន ពីសំណាក់មិត្តភក្តិ បងប្អូនរបស់នាងជាច្រើន ដែលធ្វើឲ្យ អ្នកគាំទ្រ មានការច្រណែននឹងនាងយ៉ាងខ្លាំង មានសំណាង បានជូបមនុស្សល្អៗបែបនេះ។

មិនតែប៉ុណ្ណោះ កាលពីថ្មីៗនេះដែរ ក៏មានមិត្តភក្តិជិតស្និទ្ធមួយទៀត ដែលអ្នកគាំទ្រ បានស្គាល់យ៉ាងច្បាស់ថា ជា​ម្ចាស់​ម​ជ្ឈមណ្ឌល​កែស​ម្ផស្ស​ឌែ​រ​ម៉ូ​គ្លីនិក  បានធ្វើពិធីSurprise ឲ្យនាង។

ជាពិសេស មិត្តរបស់ យុគ ចិន្តា ក៏បានរៀបចំ កន្លែងខូបកំណើតឲ្យនាង យ៉ាងពិសេស ដែលពោរពេញទៅដោយពណ៌លឿង គ្រប់យ៉ាង មិនថា បាច់ផ្កា នំខេក និងប៉េងប៉ោងជាដើម។ អ្វីដែលសំខាន់ជាងនេះ អ្នកនាង ក៏បានឲ្យ ចិញ្ចៀនមួយវង់ ទៅយុគ ចិន្តាផងដែរ ដែលជាកាដូសម្រាប់មិត្តភាពដ៏ល្អ របស់អ្នកទាំងពិរ៕

យុគ ចិន្តា និងមិត្តភក្តិ
យុគ ចិន្តា និងមិត្តភក្តិ
យុគ ចិន្តា និងមិត្តភក្តិ
យុគ ចិន្តា និងមិត្តភក្តិ
ក្នុងថ្ងៃខួបកំណើតអ្នកនាង យុគ​ ចិន្តា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

យុគ ចិន្តា