(ភ្នំពេញ)៖ តារាចម្រៀងពូកែទើសលោក ម៉ៃ សុគន្ធ ថ្មីៗនេះ បានធ្វើការរិះគន់ភ្លាមៗ ចំពោះតារាចម្រៀងវ័យក្មេង សម្បូរសាច់ដើមទ្រូងធំប៉ុនផ្លែឪឡឹក កញ្ញា រតនៈ ពិសី បន្ទាប់ពីវីដេអូរាំស្រើបស្រាលរបស់នាង មានបង្ហាញអាវទ្រនាប់ ត្រូវបានបង្ហោះចែករំលែក នៅលើបណ្តាញសង្គមហ្វេសប៊ុក។ ប៉ុន្តែដោយមិនបង្អង់យូរ កញ្ញា រតនៈ ពិសី ក៏បានផ្ទុះកំហឹងវាយបកទៅលោក ម៉ៃ សុគន្ធ វិញ យ៉ាងចាស់ដៃតែម្ដង។

ឆ្លើយតបនឹងការរិះគន់ របស់លោក ម៉ៃ សុគន្ធ តារាស្រីសិស្សប្អូន រតនៈ ពិសី បានសរសេរតបវិញថា «យី ត្រូល ត្រូវចិត្ដហ្មង.! ចូលមកស្ដាប់តិចមើលឲ្យដល់ May Sokun ក្រែងលោ បានភ្លឺភ្នែកភ្ញាក់ខ្លួនភ្ញាក់សតិខ្លះ កុំចេះតែដើររិះគន់ ជាន់ពន្លិចគេខ្លាំងពេក..។ រិះគន់តែគេសោះហើយ អត់មើលខ្លួនឯងសោះ គ្រាន់តែហាមាត់មក មិនទាន់បានឃើញកាឡើតផង គេជេរព្រាតហើយ ពិតជាកំពូលតារា មានជំនាញទើសពិតប្រាកដ របស់គេមែន!»។

ប្រតិកម្មរបស់តារាចម្រៀងស្រីកញ្ញា រតនៈ ពិសី នេះ គឺធ្វើឡើងក្រោយពេលលោក ម៉ៃ សុគន្ធ បានបង្ហោះភ្ជាប់ជាមួយវីដេអូ នៃការបញ្ចេញក្បាច់រាំដោះអាវទ្រនាប់មកថា «ជោរចូល មើលទៅមិនដឹងដូចស្អី ខូចតម្លៃស្ត្រីខ្មែរអស់ហើយ បរទេសខំស្លៀកខ្មែរឡើងស្អាត ឯងខ្មែរស្លៀកពាក់ចង់ស្រាតហ្មង!»។

ត្រឹមតែប្រយោគមួយឃ្លា ដែលបង្ហាញការរិះគន់ របស់តារាប្រុសលោក ម៉ៃ សុគន្ធ នេះហើយ បានធ្វើឲ្យស្រីស្រស់សិចស៊ី រតនៈ ពិសី ឆួលចុងច្រមុះ បញ្ចេញសារឆ្លើយតបសំដៅ បញ្ឈឺចិត្តឲ្យលោក ម៉ៃ សុគន្ធ ភ្ជាប់នឹងវីដេអូ Troll និយាយរិះគន់វាយប្រហារបកវិញ ជះលើលោក ម៉ៃ សុគីន្ធ ផងដែរ៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

រតនៈ ពិសី