ភ្នំពេញ៖ ល្ងាចនេះ ស្ថានភាពជំងឺរបស់តារាកំប្លែងលោកតា វីតាមីនសេ បានឈានដល់ដំណាក់កាលធ្ងន់ធ្ងរចុងក្រោយហើយ ដោយកំពុងតែទទួលធម៌ពីព្រះសង្ឃនៅផ្ទះ ក្នុងដង្ហើមចុងក្រោយនៃជីវិត។

ក្នុងនោះផងដែរ ក្រុមគ្រួសាររបស់លោកតា វីតាមីនសេ កំពុងតែមានទុក្ខជាទម្ងន់ និងបានត្រៀមរួចជាស្រេចដើម្បីទទួលយកនូវការពិតមួយនេះ។

ស្របពេលធ្លាក់ដល់ដង្ហើមចុងក្រោយនៃជីវិតបែបនេះ តារាកំប្លែង វីតាមីនសេ ក៏ធ្លាប់បានពោលពាក្យបណ្តាំចុងក្រោយ ផ្តាំទៅកាន់កូនចៅរបស់លោកតាពេលនៅនិយាយកើតថា៖ 

«ចង់ឱ្យកូនៗប្រុសស្រីទាំងអស់ ក្លាយជាមនុស្សល្អ»

ឮបែបនេះហើយ ពិតជាស្លុតចិត្ត អាណិតទៅដល់លោកតា វីតាមីនសេ យ៉ាងខ្លាំងមិនគួរឆាប់ចាកចោលកូនចៅទាំងស្រស់ៗដូុច្នេះសោះ។

គួរឱ្យដងផងដែរថា តារាកំប្លែងលោកតា វីតាមីនសេ បានប្រឡូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំណាស់មកហើយជាមួយនាយកុយ។ ហើយឆ្នាំនេះលោកតា ក៏មានអាយុ ៦៩ ឆ្នាំហើយ និងបានធ្លាក់ខ្លួនឈឺជាទម្ងន់ ដោយមានជំងឺដូចជា ទឹកនោមផ្អែម ដំបៅក្រពះកម្រិតធ្ងន់ និងសាច់ដុះក្នុងថ្លើមដ៏កាចសាហាវផងដែរ៕

តារាកំប្លែង វីតាមីនសេ កាលព្យាបាលនៅប្រទេសថៃ
តារាកំប្លែង វីតាមីនសេ ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ
តារាកំប្លែង វីតាមីនសេ ធ្លាក់ក្នុងសភាពធ្ងន់ធ្ងរ
តារាកំប្លែង វីតាមីនសេ
លោកតា វីតាមីនសេ ពេលនៅនិយាយបាន
ស្ថានភាពនៅផ្ទះរបស់លោកតា វីតាមីនសេ ល្ងាចនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]