បរទេស៖ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កំពុងស៊ើបអង្កេតទៅលើរឿងអ្នកគាំទ្រ បង្ហាញកាយវិការរើសអើងពូជសាសន៍ ទៅលើខែ្សបម្រើ Pogba និង Dembele ក្នុងការប្រកួតដែល បារាំង យកឈ្នះ រុស្ស៊ី ៣-១។ 

Pogba និង Dembele

ខែ្សបម្រើរបស់ក្រុម Manchester United និង Barcelona ត្រូវបានគេសង្ស័យថា ជាកីឡាករ២រូប ក្នុងចំណោមមនុស្សមួយចំនួន ដែលត្រូវបានគេប្រមាថ ក្នុងការប្រកួតកាលពីប៉ុន្មានថៃ្ងមុននោះ ខណៈការចោទប្រកាន់ អំពីបញ្ហារើសអើងពូជសាសន៍នេះ ត្រូវបានគេរាយការណ៍ឡើង តាមរយៈការប្រមូលទិន្នន័យ ពីអ្នកថតរូបរបស់ភ្នាក់ងារ AFP។

ការប្រកួតរវាងរុស្ស៊ី និង បារាំង បានធើ្វឡើងនៅកីឡដ្ឋាន Saint Petersburg ដែលជាកីឡដ្ឋានមួយ ក្នុងចំណោមកីឡដ្ឋានជាច្រើនទៀត ដែលនឹងត្រូវធើ្វការប្រកួត World Cup ក្នុងខែមិថុនា ខាងមុខនេះ។

សូមបញ្ជាក់ថា កាលពីខែតុលា UEFA បានធើ្វការពិន័យក្លិប Spartak Moscow ដោយសារតែ ការស្រែកប្រមាថរើសអើងនេះ ក្នុងការប្រកួតពានរង្វាន់យុវជន UEFA ទល់នឹងក្រុម Liverpool ៕  

Pogba
Dembele

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]