អង់គ្លេស៖ កាលពីប៉ុន្មានថ្ងៃមុននេះ កីឡាករ Jamie Vardy បានបង្ហាញទម្រង់លេងយ៉ាងល្អ នៅក្នុងឆាកអន្តរជាតិ ពោលគឺ គេបានជួយរកមួយគ្រាប់ ឲ្យក្រុមជម្រើសជាតិអង់គ្លេស ទល់នឹងក្រុមជម្រើសជាតិអ៊ីតាលី ដែលបានបញ្ចប់ទៅ ដោយលទ្ធផលស្មើគ្នា ១-១។

ប៉ុន្តែអ្វីដែលគេបានចាប់អារម្មណ៍ ខ្លាំងបំផុតនៅក្នុងប្រកួតមួយនេះ គឺស្បែកជើងរបស់ Jamie Vardy ។ ខ្សែប្រយុទ្ធក្រុម Leicester City រូបនេះ បានទិញស្បែកជើងកវែងម៉ូដែល CR7 របស់កីឡាករ Ronaldo ដោយខ្លួនគេផ្ទាល់ បន្ទាប់ពីរូបគេ និងអ្នកឧបត្ថម្ភ Nike មានការមិនចុះសម្រុងគ្នា។

គេបានឲ្យដឹងថា ក្រុមហ៊ុន Nike បានរចនាស្បែកជើងម៉ូតថ្មីមួយឲ្យ Jamie Vardy ប៉ុន្តែកីឡាករវ័យ ៣១ឆ្នាំរូបនេះ មិនពេញចិត្តនឹងម៉ូតស្បែកជើងថ្មីនោះឡើយ។ ដូច្នេះហើយបានជា Vardy ចូលទៅហាងលក់សម្ភារៈកីឡា និងទិញយកស្បែកជើង CR7 តែម្តង។

ហើយអ្វីដែលកាន់តែភ្ញាក់ផ្អើលនោះគឺថា បន្ទាប់ពីបានពាក់ស្បែកជើង CR7 នេះហើយ កីឡាករ Jamie Vardy បានបង្ហាញទម្រង់លេងយ៉ាងល្អ ដោយបានស៊ុតបញ្ចូលទី ៣ប្រកួតជាប់ៗគ្នាផងដែរ ៕ 

Jamie Vardy ពេលពាក់ស្បែកជើង CR7
Jamie Vardy ពេលពាក់ស្បែកជើង CR7
Jamie Vardy ពេលពាក់ស្បែកជើង CR7
Jamie Vardy ពេលពាក់ស្បែកជើង CR7

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]