កាលពីពេលថ្មីៗនេះ តារាស្រីដ៏ស្រស់ស្អាត និងចូលចិត្តភាពស៊ិចស៊ីរបស់ប្រទេសចិន Amber Ann Xinya បានធ្វើការផ្សព្វផ្សាយផលិតផល ក្រែមលាបមុខការពារកំដៅថ្ងៃឲ្យក្រុមហ៊ុនមួយ នៅក្នុងប្រទេសចិន។

ក្នុងការផ្សព្វផ្សាយផលិតផលក្រែមនេះ តារាស្រីរូបនេះ បានពាក់អាវដ៏ស៊ិចស៊ី និងស្លៀកសំពត់ខ្លី ដែលមើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន ដែលនេះគឺជាយុទ្ធសាស្រ្តមួយក្នុងការផ្សព្វផ្សាយពាណិជ្ជកម្ម របស់ក្រុមហ៊ុននោះ។ ក្រោយពេលដែលតារាស្រី Amber Ann Xinya បានផ្សព្វផ្សាយពីផលិតផលមួយនេះហើយ គឺបានធ្វើឲ្យក្រុមហ៊ុនមួយនេះ មានអតិថិជនច្រើន និងមានឈ្មោះកាន់តែល្បី ដោយសារតែនៅពេលដែល Amber Ann Xinya បានប្រើផលិតផលរបស់ក្រុមហ៊ុន គឺធ្វើឲ្យនាងមានស្បែក.ស រលើបរលោង ដែលធ្វើឲ្យអតិថិជនជឿទុកចិត្តកាន់តែខ្លាំង។

យ៉ាងណាម៉ិញ តារាស្រីរូបនេះនឹងមានឈ្មោះ ក្នុងការបោះឆ្នោតរកស្រ្តីដែលស៊ិចស៊ីបំផុត ជាមួយនឹងតារាស្រីមួយរូបទៀត គឺ Lin Chi-Ling ចំនែកឯ Amber Ann Xinya ក៏កំពុងតែត្រៀមខ្លួន ក្នុងការសម្តែងតន្រ្តីមួយនៅក្នុងប្រទេសចិន និងកំពុងតែត្រៀមខ្លួនបញ្ចេញនូវរឿងដំបូងរបស់នាងផងដែរ។

ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]