តាហ្ស៊ីគីស្ថាន៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបរាជ័យទៅលើក្រុមជម្រើសជាតិអាហ្គានីស្ថាន ដោយលទ្ធផល ២-១ ក្នុងការប្រកួតបង្គ្រប់កិច្ចពានរង្វាន់ AFC Asian Cup កាលពីម្សិលមិញ។

ការប្រកួតវគ្គជម្រុះចុងក្រោយ ពានរង្វាន់ខាងលើនេះ គេសង្កេតឃើញថា ក្រោមការដឹកនាំរបស់លោក ប្រាក់ សុវណ្ណារ៉ា ក្រុមទាំងមូលបានសហការគ្នា ប្រឹងប្រែងលេងអស់ពីសមត្ថភាពរៀងៗខ្លួន ទោះបីត្រូវក្រុមម្ចាស់ផ្ទះនាំមុខដល់ទៅ ២គ្រាប់មុនក៏ដោយ។

១គ្រាប់របស់កម្ពុជា ធើ្វបានដោយខែ្សប្រយុទ្ធរបស់ក្រុមបឹងកេត កីឡាករ ឃួន ឡាបូរ៉ាវី នៅនាទី៦៩ ក្រោយទទួលបាល់ពី ប្រាក់ មុន្នីឧត្ដម។

គួរឲ្យដឹងថា ក្រុមគោរព្រៃ នឹងធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា វិញ នៅថ្ងៃពុធ ទី២៨ ខែមីនា ក្រោយបញ្ចប់យុទ្ធនាការជម្រុះ AFC Asian Cup 2019 នៅប្រទេសតាហ្ស៊ីគីស្ថាន ៕ 

ទស្សនាវីដេអូខាងក្រោម៖ 

អាហ្គានីស្ថាន ២-១ កម្ពុជា
អាហ្គានីស្ថាន ២-១ កម្ពុជា
អាហ្គានីស្ថាន ២-១ កម្ពុជា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]