អេស្ប៉ាញ៖ ក្រុមជម្រើសជាតិអេស្ប៉ាញ បានលុតក្រុមជម្រើសជាតិអាហ្សង់ទីន យ៉ាងចាស់ដៃ នៅក្នុងកីឡដ្ឋាន Wanda Metropolitano ដោយការប្រកួតបានបញ្ចប់ទៅក្នុងលទ្ធផល អេស្ប៉ាញ ៦-១។

ចាប់ផ្ដើមការប្រកួតនៅនាទីទី១២ កីឡាករ Diego Costa បានស៊ុតបញ្ចូលមួយគ្រាប់ ជួយឲ្យអេស្ប៉ាញនាំមុខមុន។ ក្រោយមក កីឡាករ Isco បានបន្ថែមមួយគ្រាប់ទៀត នៅនាទី២៧ ខណៈដែលកីឡាករ Nicolas Otamendi បានតែតឲ្យអាហ្សង់ទីន មួយគ្រាប់វិញ ដោយចប់តង់ទីមួយ ក្នុងលទ្ធផល ២ទល់១។

ចូលដល់ក្នុងតង់ទីពីរ ក្រុមជម្រើសជាតិអេស្ប៉ាញ បានបង្ហាញទម្រង់លេងដ៏ល្អ ដោយស៊ុតបញ្ចូលទីបាន ៤គ្រាប់ទៀត ក្នុងនោះ កីឡាករ Isco រកបាន ២គ្រាប់ (នាទី៥២ និងនាទី៧៤) កីឡាករ Thiago Alcantara រកបានមួយគ្រាប់ (នាទី៥៥) និងកីឡាករ Iago Aspas រកបានមួយគ្រាប់ (នាទី៧៣) ដែលធ្វើឲ្យការប្រកួតបញ្ចប់ទៅ ក្នុងលទ្ធផល អេស្ប៉ាញ ៦ អាហ្សង់ទីន ១ ៕

ខាងក្រោមនេះ គឺជាវីដេអូ Highlight ពីការប្រកួតកាលពីយប់មិញ៖ 

សកម្មភាពខ្លះក្នុងការប្រកួត
សកម្មភាពខ្លះក្នុងការប្រកួត
សកម្មភាពខ្លះក្នុងការប្រកួត
កីឡាករ Messi បានត្រឹមឈរមើល
សកម្មភាពខ្លះក្នុងការប្រកួត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]