យោងតាមប្រភពពត៌មានពីគេហទំព័រ ដឺសាន់ (thesun) របស់ប្រទសអង់គ្លេស បានអោយដឹងថា មានកូនស្វាគួរអោយ អាណិតមួយក្បាល ត្រូវមេរបស់វាបោះបង់ចោល លែងរវីរវល់ ហើយពេលនេះ វាបានក្លាយជាសមាជិកថ្មី របស់គ្រួសារសត្វឆ្កែ វិញម្តង។

កូនស្វា ប្រភេទChimpanzee មួយក្បាលនេះ ត្រូវបានអ្នកមើលថែសួនសត្វម្នាក់ យកវាមករស់នៅជាមួយមេឆ្កែមួយក្បាល ដោយសារតែគ្មានអ្នកមើលថែទាំវា បន្ទាប់ពីមេរបស់វា បោះបង់លែងរវីរវល់មកនោះ។ ចំណែក មេឆ្កែមួយក្បាលនេះ វិញក៏មានកូនតូចៗរបស់វាផងដែរ ដូច្នេះកូនស្វាអាចប្រឡែង លេងជាមួយគ្នាបាន ហើយមេឆ្កែក៏ស្រលាញ់វាផងដែរ ដោយបានផ្តល់នូវភាពកក់ក្តៅ មិនឲ្យវាមានភាពឯកោឡើយ។

សូមទស្សនានូវរូបភាពខាងក្រោមទាំងអស់គ្នា ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]