សេចក្តីស្នេហា គឺការប្រាថ្នាចង់បានមនុស្សម្នាក់ដែលនៅជិត នៅក្បែរ មើលថែ យកចិត្តទុកដាក់ថ្នាក់ថ្នម និងមានសេចក្តីស្មោះស្ម័គ្រជ្រាលជ្រៅជាចំណងមួយ។ ប៉ុន្តែនៅពេលមួយដែលអ្នកសង្កេតឃើញថា ស្នេហារបស់អ្នកចាប់ផ្តើមដោយភាពមិនប្រក្រតី ឬមនុស្សប្រុសជាទីស្រលាញ់របស់អ្នក ប្រែជាមានលក្ខណៈខុសធម្មតា វាពិតជាប្រការមួយដ៏គួរឲ្យព្រួយបារម្ភជាខ្លាំង។

អ្វីដែលគួរឲ្យភ័យព្រួយបារម្ភបំផុតនោះ គឺមិនមែនជារឿងដែលគាត់ជាមនុស្សអាក្រក់ បង្ហាញអំពើផិតក្បត់ ឬលួចលាក់មានស្រីថ្មីនោះទេ តែវាជាការខ្លាចរអារថាគូស្នេហ៍ ឬប្តីរបស់អ្នកជាបុរសដែលស្រលាញ់ភេទដូចគ្នា ដោយយកអ្នក ឬស្រលាញ់អ្នក ដើម្បីលាក់បាំងពីអត្តចរិត ឬសមាសភាពពិតរបស់គេ។

ដូច្នេះតើធ្វើយ៉ាងណាដើម្បីចង់ដឹងការពិត និងឲ្យអស់ចម្ងល់ថាដៃគូ ឬស្វាមីរបស់អ្នកជាបុរសពិត ឬជាបុរសស្រលាញ់ភេទដូចគ្នានោះ? អត្ថបទមួយនេះប្រាកដជាមានប្រយោជន៍ណាស់សម្រាប់អ្នក ដើម្បីឈ្វេងយល់បន្ថែម និងកាន់តែអស់ភាពសង្ស័យជាមិនខាន។

ខាងក្រោមនេះ គឺជាសញ្ញាដែលបញ្ជាក់ប្រាប់ថា បុរសដែលអ្នកស្រលាញ់ ឬស្វាមីរបស់អ្នកជាបុរសដែលស្រលាញ់ភេទដូចគ្នា តែលាក់បាំងចរិតពិតរបស់ខ្លួន៖

រូបភាពតំណាង

១. មិនដែលប្រចណ្ឌ ឬហួងហែងអ្នក

មនុស្សដែលស្រលាញ់គ្នាមិនថាជាមនុស្សប្រុស ឬមនុស្សស្រីទេតែងតែបង្កប់នូវក្តីប្រចណ្ឌ ឬហួងហែងជារឿងធម្មតា គ្រាន់តែតិច ឬច្រើនប៉ុណ្ណោះ តែមិនដល់ថ្នាក់មិនទុកចិត្តគ្នាទាល់តែសោះនោះទេ។

នៅពេលអ្នកសង្កេតឃើញថា គូស្នេហ៍ ឬស្វាមីរបស់អ្នកសោះអង្គើយ មិនសូវខ្វល់ ហួងហែង ឬប្រចណ្ឌអ្នកទេនោះ កុំទាន់អាលអរឲ្យសោះណា ថាគាត់ជឿជាក់ និងទុកចិត្តលើអ្នក  ព្រោះវាអាចជាសញ្ញាថាការពិតគាត់មិនបានស្រលាញ់អ្នកពិតប្រាកដនោះទេ  គឺគាត់គ្រាន់តែយកអ្នកមកបិទបាំងធាតុពិតរបស់គាត់តែប៉ុណ្ណោះ ឯការពិតនោះ គឺគាត់ចាប់អារម្មណ៍លើមនុស្សប្រុសដូចគ្នាឯណោះទេ។

រូបភាពតំណាង

២. មិនចេះផ្អែមល្ហែម

ធម្មតាមនុស្សដែលស្រលាញ់គ្នា តែងតែបេះបួយ លេងសើច ប៉ះដៃប៉ះជើង ថើប ឬលេងសើចជាមួយគ្នាជាដើម ដើម្បីបង្កើនភាពស្និទ្ធស្នាល និងធ្វើឲ្យក្តីស្រលាញ់កាន់តែរឹងមាំទៅទៀត ព្រោះថាកត្តាដែលនៅជិតគ្នានេះហើយដែលធ្វើឲ្យក្តីស្រលាញ់នៅគង់វង្ស។

ប៉ុន្តែនៅពេលដែលគូសង្សារ ឬប្តីរបស់អ្នកបែរជាកម្រ ឬមិនដែលថើបអ្នក ប្រលែងលេង និយាយគ្នាលេងជាមួយអ្នក និងមានភាពស្និទ្ធស្នាលជាគូស្នេហ៍ ដូចជាគូស្នេហ៍គេដទៃទេនោះ វាជារឿងមួយដ៏ចម្លែកដែលអ្នកត្រូវតែតាមដានឲ្យដិតដល់ផង ថាមិនត្រូវគាត់អាចជាបុរសដែលស្រលាញ់ភេទដូចគ្នា។

រូបភាពតំណាង

៣. មិនមើល ឬចាប់អារម្មណ៍ស្រីផ្សេង

កុំទាន់អាលអរឲ្យសោះ ហើយគិតថាគាត់ជាមនុស្សស្មោះស្នេហ៍ និងស្រលាញ់តែអ្នកម្នាក់ ប្រសិនជាគូស្នេហ៍ ឬប្តីរបស់អ្នកមិនចូលចិត្តមើលមនុស្សស្រីផ្សេងៗ ឬមនុស្សស្រីដែលមានមុខមាត់ស្អាតបាត និងស្លៀកពាក់ស៊ិចស៊ីនោះ។

ព្រោះជាក់ស្តែង សារធាតុមនុស្សប្រុសសុភាពរម្យទម និងស្មោះស្នេហ៍យ៉ាងណាក៏ដោយ ក៏តែនៅតែមានតម្រូវការផ្លូវភេទ ឬគិតអំពីផ្លូវភេទច្រើន និងចូលចិត្តសម្លឹងមើលមនុស្សស្រីស្អាតៗដដែលហ្នឹង។

ដូច្នេះក្នុងករណីគាត់ជាមនុស្សប្រុស ដែលមិនសូវជាចាប់អារម្មណ៍លើមនុស្សស្រី ត្រៀមចិត្តទុកជាមុនក៏ល្អដែរ ព្រោះគាត់អាចជាមនុស្សប្រុស ដែលស្រលាញ់ភេទដូចគ្នាក៏ថាបាន។

រូបភាពតំណាង

៤. ចាប់អារម្មណ៍លើបុរសៗគ្នាឯង

ជាធម្មតា មនុស្សប្រុសស្រលាញ់ភេទដូចគ្នា ដែលចង់លាក់លៀមពីធាតុពិតខ្លួនឯង ពួកគេនឹងព្យាយាមមិនបញ្ចេញចរិតរបស់ខ្លួនឯងឡើយ ដោយសារខ្លាចសង្គមតិះតៀន។

ទោះបីជាយ៉ាងណាក៏ដោយ បើនេះជាចរិតពិតពីធម្មជាតិ  នៅតែមានចន្លោះប្រហោងដោយលាក់មិនជិតពីចរិតពីកំណើតឡើយ។

អ្នកអាចសង្កេតឃើញថា គូស្នេហ៍ ឬប្តីរបស់អ្នកធ្វើការផ្តោតអារម្មណ៍ ឬចាប់អារម្មណ៍ទៅលើមនុស្សប្រុសច្រើនដូចជា៖  លួចមើល  សម្លឹងពីសកម្មភាពទាំងដើរ  ឈរ និងអង្គុយ ជាពិសេស គឺក្រសែភ្នែកសម្លឹងទៅមនុស្សប្រុស ដែលជាទីចាប់អារម្មណ៍ ដូចជាប្រុសសង្ហា និងមនុស្សប្រុសដែលមានសាច់ដុំធំៗ ក្បាលពោះ៦កង់ជាដើម។

ទោះបីជាចរិតអាចលាក់បានយ៉ាងណាក៏ដោយ តែកែវភ្នែកមិនអាចកុហកបានទេ មនុស្សប្រុសដែលស្រលាញ់ភេទដូចគ្នា ភ្នែកនឹងមានពន្លឺ សម្លឹងមើលមិនដាក់ភ្នែក ឬលួចឲ្យភ្នែកទៅភាគីម្ខាងទៀតជាដើម។ បុរសខ្លះសកម្មភាពតាមរយៈក្រសែខ្សែភ្នែកនេះ មានរយៈពេលខ្លីតែប៉ុណ្ណោះ រហូតធ្វើឲ្យមនុស្សនៅជុំវិញខ្លួន គូស្នេហ៍ ឬភរិយាមិនអាចចាប់បានក៏មាន។ ដូច្នេះអ្នកត្រូវតែតាមដាន និងឧស្សាហ៍សង្កេតឲ្យមែនទែន។

រូបភាពតំណាង

៥. មានទំនាក់ទំនងជាមួយមនុស្សប្រុសដទៃ

កុំគិតឲ្យសោះថា គូស្នេហ៍ ឬស្វាមីរបស់អ្នកមានទំនាក់ទំនងរាប់អានជិតស្និទ្ធ ជាមួយមនុស្សប្រុសដទៃ ឬមិត្តភក្តិជារឿងធម្មតានោះ។ ការរាប់អានរបស់ប្រុសៗ ក៏មានព្រំដែនដែរ បើទោះបីជាស្រលាញ៉រាប់អានគ្នាខ្លាំងយ៉ាងណាក៏ដោយ តែក៏មិនមែនជាការរាប់អានលក្ខណៈស្និទ្ធស្នាលខ្លាំង គេងបន្ទប់រួមគ្នា ស្លៀកពាក់ដូចគ្នា ងូតទឹកជាមួយគ្នា មានសកម្មភាពរួមគ្នាច្រើន ឬទៅណាមកណាជាមួយគ្នាបាត់មួយជំហានមិនបាននោះទេ។

ទាំងនេះគឺជាចំណុចមួយ ដែលខុសធម្មតាហើយ ដូច្នេះប្រសិនជាអ្នកសង្កេតឃើញថាគូស្នេហ៍ ឬស្វាមីរបស់អ្នកមានទំនាក់ទំនងជាមួយមនុស្សប្រុសដទៃ ឬមិត្តភក្តិណាម្នាក់ស្និទ្ធស្នាលខ្លាំងគួរឲ្យសង្ស័យនោះ ឧស្សាហ៍សង្កេត និងតាមដាមឲ្យដិតដល់ ព្រោះការពិតអាចធ្វើឲ្យអ្នកភ្ញាក់ខ្លួនក៏ថាបាន។

រូបភាពតំណាង

៦. ស្អប់ ឬមិនចូលចិត្តប្រុសភេទទី៣ខ្លាំង

នៅពេលដែលគូស្នេហ៍ ឬប្តីរបស់អ្នកស្រាប់តែបញ្ចេញអារម្មណ៍ ឬបង្ហាញថា គេជាមនុស្សដែលស្អប់បុរសភេទទី៣ខ្លាំងមែនទែន បើទោះបីជាមនុស្សភេទទី៣នោះ មិនដែលធ្វើអ្វីគេ មិនដែលស្គាល់គ្នា ឬមិនធ្លាប់មានបញ្ហានឹងគ្នាក៏ដោយនោះ។ អ្នកគួរតែត្រៀមលក្ខណៈ និងផ្លូវចិត្តទៅ ព្រោះវាជាសញ្ញាដែលសឹងតែបង្ហាញយ៉ាងច្បាស់ថា ការពិតគេក៏ជាមនុស្សប្រុសដែលស្រលាញ់ភេទដូចគ្នាដែរ។

ជាធម្មតាមនុស្សប្រុសពេញលក្ខណៈមិនមានបញ្ហា ឬមិនសូវជាស្អប់ពួកភេទទី៣ ប៉ុន្មាននោះទេ។ តែសម្រាប់មនុស្សប្រុសមួយចំនួន ដែលមិនព្រមទទួលស្គាល់ការពិត ឬព្យាយាមលាក់ចរិតពិតរបស់ខ្លួននោះ ពួកគេនឹងបង្ហាញការស្អប់ ឬខឹងសម្បាយ៉ាងខ្លាំង អំពីការពិតដែលជាកញ្ចក់ឆ្លុះ ពីធាតុពិតនៅនឹងមុខរបស់គេ ដោយយកការស្អប់ខ្ពើម មកបិតបាំងការពិតរបស់ខ្លួន។

ដូច្នេះក្នុងករណីអ្នកឃើញថា គូស្នេហ៍ ឬស្វាមីរបស់អ្នកមានភាពស្អប់ខ្ពើមពួកប្រភេទទី៣ ខុសពីធម្មតានោះ អ្នកត្រូវតែតាមដាន និងសង្កេតឲ្យមែនទែន ការពិតអាចនឹងត្រូវលាតត្រដាង នៅថ្ងៃណាមួយជាមិនខាន។

រូបភាពតំណាង

៧. ចាប់អារម្មណ៍ពីរឿងរបស់ពួកភេទទី៣

ពេលខ្លះ គូស្នេហ៍ ឬប្តីរបស់អ្នកដែលលាក់ចរិតស្រលាញ់ភេទដូចគ្នា មិនមែនបញ្ចេញនូវការស្អប់ខ្ពើមទៅពួកភេទទី៣នោះទេ។ ផ្ទុយទៅវិញគេបង្ហាញពីចំណាប់អារម្មណ៍ ឬក៏ឧស្សាហ៍វែកញែកវិភាគពីក្រុមពួកភេទទី៣ណាស់។ ហើយប្រសិនជាគេឮអ្នក ឬនរណាម្នាក់និយាយពីពួកភេទទី៣ គេនឹងចាប់អារម្មណ៍ សួរនាំអំពីជីវិត រឿងគ្រួសារ ស្នេហា សង្គម និងរឿងបញ្ហាផ្លូវភេទជាដើមផងដែរ។ ទាំងនោះគឺជាបង្ហាញពីការចង់ដឹងរបស់គេ ពីអ្នកដែលស្ថិតនៅក្នុងស្ថានភាពដូចជាគេដែរ។

ម្យ៉ាងវិញទៀត ត្រូវសង្កេតមើលឲ្យច្បាស់ផងថា តើបុរសជាគូស្នេហ៍ ឬប្តីរបស់អ្នក មានដែលនិយាយអំពីមិត្តភក្តិ សមាជិកគ្រួសារ ឬនរណាម្នាក់ដែលគេស្គាល់មានចរិតជាភេទទី៣ ឬស្រលាញ់ភេទដូចគេដែរឬអត់? បើគេឧស្សាហ៍និយាយ ឬរម្លឹកបែបនេះ គេអាចជាមនុស្សដែលស្ថិតនៅក្នុងប្រភេទនេះហើយ។

រូបភាពតំណាង

៨. មិនសូវមានទំនាក់ទំនងស្នេហាលើគ្រែជាមួយអ្នក

ជាធម្មតាជីវិតស្នេហាជាគូស្នេហ៍ ឬប្តីប្រពន្ធ រឿងលើគ្រែគឺជាផ្នែកមួយដ៏សំខាន់ណាស់ នៅក្នុងទំនាក់ទំនងស្នេហា។ តែប្រសិនជាគូស្នេហ៍ ឬប្តីរបស់អ្នកមានបញ្ហារឿងលើគ្រែ ដោយមិនសូវជាចង់រួមភេទ មិនមានចំណង់ចំណូលចិត្តលើគ្រែច្រើន ប្រតិបត្តិការស្នេហាលើគ្រែឲ្យតែរួចៗ ដោយមិនផ្តល់ស្រណុកសុខស្រួលដល់អ្នក ឬមិនបង្កប់ដោយមនោសញ្ចេតនាស្នេហានោះទេ។ នេះអាចបានន័យថា គេជាបុរសដែលស្រលាញ់ភេទដូចគ្នាហើយ ព្រោះគេមិនចាប់អារម្មណ៍មនុស្សស្រីដូចអ្នកនោះទេ ដោយគេយកអ្នកគ្រាន់តែបិទបាំងការពិត របស់គេតែប៉ុណ្ណោះ។

ធម្មជាតិមនុស្សប្រុស គឺចូលចិត្តរឿងលើគ្រែ និងគិតអំពីការរួមភេទណាស់ ជាពិសេស ជាមួយមនុស្សជាទីស្រលាញ់នេះតែម្តង។ ដូច្នេះវាជារឿងចម្លែកណាស់ ដែលគូស្នេហ៍របស់អ្នកបែរជាមិនចាប់អារម្មណ៍លើអ្នក បើទោះបីជាអ្នកស្អាត បញ្ចេញភាពស៊ិចស៊ី ឬពូកែរឿងលើគ្រែក៏ដោយនោះ។

រូបភាពតំណាង

៩. ទំនាក់ទំនងបណ្តាញសង្គមខុសពីធម្មតា

អ្នកអាចសង្កេតមើលកម្មវិធីបណ្តាញសង្គមដែលគូស្នេហ៍ ឬប្តីរបស់អ្នក តើមានទំនាក់ទំនងជាមួយមនុស្សប្រុសណាគួរឱ្យសង្ស័យឬក៏អត់? ឬតើមិត្តនៅក្នុងបណ្តាញសង្គមរបស់គាត់ មានមិត្តជាមនុស្សប្រុសច្រើនជាងមនុស្សស្រី ខុសពីធម្មតាដែរឬទេ?

ប្រសិនជាគេមានមិត្តភក្តិប្រុសៗច្រើន ដែលអ្នកមិនដែលស្គាល់ ហើយដែលរឹតតែច្បាស់នោះ គឹគេមានគណនីបណ្តាញសង្គមច្រើន និងសម្បូរទៅដោយមិត្តភក្តិចម្លែកៗ ឬជាភេទទី៣ ថែមទាំងចូលក្រុមដែលទាក់ទងនឹងភេទទី៣ ទៀតនោះ ច្បាស់ណាស់ថា វាប្រាកដជារឿងមួយដែលចម្លែកបំផុត ហើយគេអាចជាមនុស្សប្រុសដែលស្រលាញ់ភេទដូចគ្នាផងដែរ។

រូបភាពតំណាង

១០. អ្នកមានអារម្មណ៍សង្ស័យ

ប្រសិនជាអ្នកមិនមានអារម្មណ៍សង្ស័យគូស្នេហ៍ ឬប្តីរបស់អ្នកទេ ប្រហែលជាអ្នកមិនចាប់អារម្មណ៍មកអានអត្ថបទមួយនេះឡើយមែនទេ? បើអ្នកមកអានដល់ចំណុចនេះហើយ អ្នកប្រាកដជាមានអារម្មណ៍ថាសង្ស័យ ឬចង់ដឹងហើយថាមនុស្សដែលអ្នកស្រលាញ់ ជាមនុស្សប្រុសពិតដែរឬអត់? ជាធម្មតាញាណ និងអារម្មណ៍មនុស្សស្រីពូកែណាស់ ជាពិសេស រឿងមនុស្សប្រុសដែលខ្លួនស្រលាញ់ ដូច្នេះការសង្ស័យរបស់អ្នក វាក៏ជាចំណុចមួយ ដែលអាចក្លាយជាការពិតបានផងដែរ។

រូបភាពតំណាង

១១. លេងសើច ឬញ៉ែប្រុសៗ

មនុស្សប្រុសពិតប្រាកដ មិនសូវជាចង់មានទំនាក់ទំនងស្និទ្ធស្នាលជ្រុល ដូចជាប៉ះដៃប៉ះជើងជាមួយនឹងមនុស្សប្រុសគ្នាឯងនោះទេ។ ជាពិសេស មិនចង់ឲ្យអ្នកផ្សេងបង្អាប់ ឬមនុស្សស្រីជាទីស្រលាញ់យល់ច្រឡំ។ ប៉ុន្តែបើអ្នកសង្កេតឃើញថាគូស្នេហ៍ ឬប្តីរបស់អ្នកលេងសើច ញ៉ែប៉ប្រែច្រើន រហូតដល់ប៉ះដៃប៉ះជើងគ្នា ឬដល់ថ្នាក់ឱបគ្នាស្និទ្ធស្នាលនោះ គេប្រហែលជាមនុស្សប្រុស ដែលស្រលាញ់ភេទដូចគ្នាហើយ។

រូបភាពតំណាង

១២. ស្រលាញ់ខ្លួនឯងជ្រុល

មនុស្សស្រីចូលចិត្តតែងខ្លួន និងគិតពីរូបរាងមុខមាត់ពីក្បាលដល់ចុងជើង មិនមែនជារឿងប្លែកនោះទេ។ តែប្រសិនជាកើតឡើងចំពោះដៃគូ ឬប្តីរបស់អ្នកវិញ វាមិនមែនជារឿងធម្មតានោះទេ។ នៅពេលដែលគាត់មិនចាប់អារម្មណ៍ មិនខ្វល់ថាអ្នកស្អាត ឬតែងខ្លួនបែបណា តែផ្ទុយទៅវិញគាត់បែរជាមនុស្សដែលស្រលាញ់ភាពស្អាត ស្រលាញ់រូបរាង មុខមាត់ និងនិយមការស្លៀកពាក់ថ្មីៗ ទាន់សម័យ ឬរៀបរយគ្រប់ពេលនោះ ដៃគូរបស់អ្នកប្រាកដជាមានបញ្ហាហើយ ដែលគេអាចជាមនុស្សប្រុសដែលស្រលាញ់ភេទដូចគ្នា។

រូបភាពតំណាង

ប៉ុន្តែអ្នកកុំទាន់អាលភ័យ ឬព្រួយបារម្ភឲ្យសោះ ព្រោះថាមិនមែនគូស្នេហ៍ ឬប្តីរបស់អ្នកជាមនុស្សប្រុសដែលស្រលាញ់ភេទដូចគ្នាទាំងស្រុងនោះឡើយ។ វាអាចបណ្តាលពីកត្តាមួយចំនួន ដូចជាអត្តចរិតពីកំណើតជាដើម ដែលអាចធ្វើឲ្យអ្នកយល់ច្រឡំបាន។

ម្យ៉ាងវិញទៀត ទោះបីជាអតីតកាលរបស់គាត់ធ្លាប់បានរួមភេទ ជាមួយមនុស្សប្រុសដូចគ្នា ក៏មិនអាចនិយាយបានថា គាត់ជាបុរសដែលស្រលាញ់ភេទដូចគ្នាបាននោះដែរ។ ព្រោះសង្គមសព្វថ្ងៃនេះ មិនខ្វះទេមនុស្សប្រុសដែលធ្លាប់បានរួមភេទ ជាមួយនឹងមនុស្សប្រុសដូចគ្នា ទាំងពេលខ្លះវាមិនមែនជារឿងស្នេហាឡើយ តែជាតម្រូវការតណ្ហា និងចង់សាកចង់ភ្លក់រសជាតិប្លែកថ្មីតែប៉ុណ្ណោះ។

សរុបជារួមមក កុំវិនិច្ឆ័យមនុស្សជាទីស្រសលាញ់របស់អ្នក ត្រឹមចំណុចដែលលើកឡើងខាងលើ ព្រោះវាមិនអាចស.បញ្ជាក់ថាត្រឹមត្រូវ ១០០ភាគរយនោះទេ។ តែប្រសិនជាមិត្តប្រុស ឬប្តីរបស់អ្នកមានចំណុចដូចដែលបានរៀបរាប់ខាងលើ ហើយអ្នកមានអារម្មណ៍សង្ស័យ អ្នកអាចតាមដានបន្ត ឬអាចសាកសួរគាត់ត្រង់ៗ ដោយបើកចិត្តឲ្យទូលាយនិយាយគ្នា ឲ្យដឹងរឿងតែម្តងក៏ជាការល្អដែរ ទើបអាចរកដំណោះស្រាយឃើញ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

រូបភាពតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]