ប្រិយមិត្តមួយចំនួន ប្រហែលជាបានស្គាល់រួចទៅហើយ នូវតារាចម្រៀងដែលជាម្ចាស់បទ First Love ដ៏ល្បីប្រចាំប្រទេសជប៉ុននោះគឺ កញ្ញា Utada Hikaru។

ថ្មីៗនេះគេបានគេបានឃើញ Utada Hikaru ចេញនៅអ៊ាលប៉ុម បទចំរៀងជាមួយតារាចម្រៀង ដ៏ល្បីប្រចាំសហរដ្ឋអាមេរិក គឺលោក Pitbull Ft Soulja Boy ក្នុងឆ្នាំ ២០១២ នេះ។ អ្វីដែលគួឲ្យភ្ញាក់ផ្អើលនោះ គឺពួកគេទាំងពីរ បានលើកយកបទចម្រៀងដែលមាន ចំណងជើងថា Never Let You Go ដែលយកតាមលំនាំបទចម្រៀង First Love របស់កញ្ញា Utada Hikaru ដែលបានយកមករ៉េប ច្រៀងរួមគ្នា នេះពិតជាពិរោះអស្ចារ្យមែន។

តារាចម្រៀងស្រីរូបនេះបាននិយាយថា នឹងត្រៀមចេញនៅអ៊ាលប៉ុមថ្មីសំរាប់ ឆ្នាំ ២០១៣ ដូច្នេះនាងសូមឲ្យទស្សនិកជន គាំទ្រនិងរង់ចាំ ទស្សនាអ៊ាលប៉ុម ចម្រៀងបន្ទាប់ របស់នាង ផងដែរ។

តើប្រិយមិត្តចូលចិត្តស្តាប់នៅបទចម្រៀងនេះដែររឺទេ?

សូមចូលរួមស្តាប់បទចម្រៀងនេះទាំងអស់គ្នា៖

កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]